ខេត្តព្រះវិហារ៖ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តព្រះវិហារ បានប្រកាសបន្តរកឃើញករណីវិជ្ជមានកូវីដ១៩​ ចំនួន ២២ករណីបន្ថែមទៀត។

ក្នុងនោះ គិតត្រឹមថ្ងៃទី១៩ ខែសីហា នេះ រដ្ឋបាលខេត្តព្រះវិហារ បានរកឃើញអ្នកវីជ្ជមានកូវីដ១៩ សរុបចំនួន៨៧៩នាក់ ស្រី៤៤៣នាក់ ក្នុងនោះ មានអ្នកជាសះស្បើយចំនួន ៥២២នាក់ ស្រី២៦៤នាក់ ក្នុងនោះ មានអ្នកស្លាប់ចំនួន ៣នាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ បច្ចុប្បន្ននេះ ក្រុមគ្រូពេទ្យបានបញ្ជូនអ្នកវិជ្ជមានកូវីដ១៩ ចំនទន២២នាក់​ខាងលើ ទៅសម្រាកព្យបាលនៅមណ្ឌលព្យាបាលជំងឺកូវីដ១៩ វិទ្យាល័យ ជា ស៊ីម ត្បែងមានជ័យ វិទ្យាល័យរវៀង និងវិទ្យាល័យជាំក្សាន្ត ខេត្តព្រះវិហារ។

ជាមួយគ្នាដែរ រដ្ឋបាលខេត្តព្រះវិហារ ក៏បានអំពាវនាងដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេស អ្នកប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលទាំងអស់ ត្រូវទៅយកសំណាកនៅគ្រប់មណ្ឌលចត្តាឡីស័ក​ ឬមន្ទីរពេទ្យក្នុងខេត្តព្រះវិហារ។ ក្នុងករណីរោគសញ្ញាសង្ស័យផ្សេងៗ សូមទៅពិនិត្យសុខភាព​នៅតាមមន្ទីរពេទ្យ ឬ មណ្ឌលសុខភាពដែលនៅជិតកន្លែងបងប្អូនរស់នៅ ឬទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ០១២ ៩៨៥ និង ០៨៨ ៥៩៦ ៤៤៩៦៕

ក្រុមគ្រូពេទ្យក្នុងខេត្តព្រះវិហារ យកសំណាក
ក្រុមគ្រូពេទ្យក្នុងខេត្តព្រះវិហារ យកសំណាក 
សេចក្តីប្រកាសព័ត៍មានរបស់រដ្ឋបាលខេត្តព្រះវិហារ
សេចក្តីប្រកាសព័ត៍មានរបស់រដ្ឋបាលខេត្តព្រះវិហារ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]