ភ្នំពេញ៖ បើនិយាយរឿងមានកូន គូស្នេហ៍ដែលទើបនឹងរៀបការហើយថ្មោងថ្មី ត្រូវត្រៀមខ្លួនឲ្យរួចជាស្រេច សម្រាប់ការក្លាយជាឱពុកម្ដាយរបស់គេ។ ជាពិសេស ត្រូវមានទំនួលខុសត្រូវ ក្នុងការមើលថែកូនឲ្យបានល្អ និងផ្ដល់ពេលវេលាសម្រាប់កូនឲ្យបានគ្រប់គ្រាន់។ ជាមួយគ្នានេះដែរ បើក្រឡេកមើលតារាប្រុសស្រីល្បីៗជាច្រើនដួង ក្រោយសម្រេចចិត្តរៀបការរួច ពួកគេមានកូនតូចៗ មុខមាត់គួរឲ្យក្នាញ់ខ្លាំងតែម្ដង។
យ៉ាងណាមិញ ទន្ទឹមនឹងមានកូន គេតែងតែឃើញសិល្បករ សិល្បការិនីជាច្រើន បានចំណាយពេលនៅជាមួយកូន ព្រមទាំងផ្ដល់ភាពកក់ក្ដៅ មើលថែកូនបានយ៉ាងដិតដល់។ ក្នុងនោះដែរ បើងាកមើលតារាស្រី៣រូបដែលមហាជនចាត់ទុកថាមានសំណាង ដោយស្វាមីរបស់នាងពិតជាស្រលាញ់ មើលថែនាងនិងកូនបានយ៉ាងល្អ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនតែប៉ុណ្ណោះ បើទោះបីស្វាមីតារា៣ដួងនេះ មានភាពមមាញឹកជាមួយនឹងការងារច្រើនក្ដី ក៏នៅតែឆ្លៀតពេលវេលាតិចតួច ដើម្បីបាននៅក្បែរកូន និងបង្កើតភាពស្និទ្ធស្នាលជាមួយកូនផងដែរ។ ហើយស្វាមីតារាស្រីទាំងនោះមានដូចជា៖
១៖ អ្នកនាង ឱក សុគន្ធកញ្ញា
ក្រោយអ្នកនាង ឱក សុគន្ធកញ្ញា សម្រាលបានកូនប្រុសរួច គេតែងតែឃើញស្វាមីតារាចម្រផងស្រីរូបនេះ នៅក្បែរភរិយា និងកូនជានិច្ច។ ជាពិសេស តែងតែនាំប្រពន្ធកូន ដើរលេងលំហែកាយលក្ខណៈគ្រួសារ បង្កើតសុភមង្គលស្ទើរគ្រប់ពេល។
២៖ អ្នកនាង ពេជ្រ សូលីកា
ក្រោយសម្រាលបានប្រុសរួច គេតែងតែឃើញជីវិតគ្រួសារ អ្នកនាង ពេជ្រ សូលីកា កាន់តែមានក្ដីសុខកើនឡើងទ្វេដង ខណៈមានស្វាមីពូកែយល់ចិត្តដូច្នេះ។ លើសពីមេះទៅទៀត គេក៏ឧស្សាហ៍ឃើញស្វាមីតារារូបនេះ នៅក្បែរមើលថែកូនមិនចាញ់មនុស្សស្រីឡើយ។
៣៖ អ្នកនាង វ៉ាន់ ម៉ូនិច
បើមកមើលស្វាមីតារាស្រីអ្នកនាង វ៉ាន់ ម៉ូនិច ក៏មិនខុសពីស្វាមីតារាស្រីទាំងពីរខាងលើប៉ុន្មានឡើយ ទោះបច្ចុប្បន្នមានកូនពីរពិតមែន តែស្វាមីតារារូបនេះ នៅតែផ្ដល់ភាពកក់ក្ដៅចំពោះភរិយា ជាពិសេសកូនៗតែម្ដង។ ពិតណាស់ ទោះបីមានការងារច្រើនត្រូវបំពេញ តែស្វាមីតារាស្រីរូបនេះ តែងតែឆ្លៀតពេលនៅជិតភរិយា និងមើលថែកូនជំនួសភរិយាជានិច្ច។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]