ចិន៖ លោក Stephen Chow ដែលបងប្អូនមហាជនខ្មែរភាគច្រើនស្គាល់ថា ទិនហ្វី វ័យ ៥៩ ឆ្នាំ ជាតារាសម្តែងនិងជាអ្នកដឹកនាំរឿងនៅហុងកុង បានធ្វើការបដិសេធចំពោះពាក្យចចាមអារាមដែលថា លោកកំពុងមានទំនាក់ទំនងស្នេហាលួចលាក់ជាមួយបេក្ខនារីបវរកញ្ញាហុងកុងឈ្មោះ Ukei Cheung អាយុ ១៧ ឆ្នាំ។

ពាក្យចចាមអារាមអំពីស្នេហា“ តា និង ចៅ” បានចាប់ផ្តើមរីករាលដាល បន្ទាប់ពីពួកគេត្រូវបានគេប្រទះឃើញនៅលើទូកកម្សាន្តដ៏ប្រណីតមួយកាលពីពេលថ្មីៗនេះហើយត្រូវបានគេរាយការណ៍ថា បានចំណាយពេលពីរថ្ងៃជាមួយគ្នាដើម្បីរីករាយជាមួយកីឡាលើទឹក។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Cheung ដែលជាបេក្ខនារីក្មេងជាងគេក្នុងការប្រលងសម្រស់ Beauty Pageant នាពេលថ្មីៗនេះ មិនបានធ្វើការកាត់តឡើយ។ នាងត្រូវបានចោទប្រកាន់ថាបានស្គាល់ទិនហ្វី នៅក្នុងខែមិថុនានៅក្នុងទូក្នុងពិធីជប់លៀងមួយដែលលោកបានសុំលេខនាង។

ទោះយ៉ាងណាជំនួយការរបស់ទិនហ្វី បានចេញមុខបកស្រាយថា ពួកគេទាំងពីរមិនស្គាល់គ្នាច្បាស់ទេហើយពាក្យចចាមអារាមណាត់ជួបគ្នាគឺជារឿងមិនពិត។​ ជំនួយការរបស់តារាសម្តែងរូបនេះ បាននិយាយថា៖ មានមនុស្សមួយក្រុមធំនៅលើទូកនៅថ្ងៃនោះ ។ ក្មេងស្រីនេះបានផ្តើមអញ្ជើញលោកទិនហ្វី ជិះស្គីកម្សាន្តនៅលើទឹកសមុទ្រ ពីរថ្ងៃមុន ប៉ុន្តែទិនហ្វី មិនអើពើនឹងនាងទេ ព្រោះលោក មិនសូវស្គាល់គ្នានឹងនាងទេ ។

ជំនួយការដដែល បានបន្ថែមថា ខ្ញុំមិនយល់ហេតុអ្វីសារព័ត៍មានចុះផ្សាយបែបនេះ នៅពេលមនុស្សជាច្រើនចេញទៅសមុទ្រដើម្បីលេងកម្សាន្តជាមួយគ្នា។

សូមជម្រាបថា ទិនហ្វី ដែលត្រូវបានគេដឹងថាមានភាពឯកជនខ្លាំងធ្លាប់បានណាត់ជួបជាមួយតារាចម្រៀង-តារាសម្តែង Karen Mok និង Athena Chu។

ទំនាក់ទំនងរយៈពេល ១៣ ឆ្នាំជាមួយAlice Yu Manfung ដែលបានបញ្ចប់ក្នុងឆ្នាំ ២០១០ ថ្មីៗនេះបានលេចចេញជារូបរាងឡើងវិញ បន្ទាប់ពីអ្នកទាំងពីរត្រូវបានជាប់ពាក់ព័ន្ធក្នុងបណ្តឹងហិរញ្ញវត្ថុកាលពីចុងឆ្នាំមុន៕

ប្រភព៖ The Strait Times 

ទិនហ្វី
ទិនហ្វី
ទិនហ្វី និងបវរកញ្ញា Ukei Cheung
ទិនហ្វី និងបវរកញ្ញា Ukei Cheung
ទិនហ្វី និងបវរកញ្ញា Ukei Cheung
ទិនហ្វី និងបវរកញ្ញា Ukei Cheung

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]