រាជធានីភ្នំពេញ ៖ ពិតមែនហើយ ចាប់តាំងពីបង្ហាញគម្រោង ពហុកីឡាដ្ឋាន មរតកតេជោ រួចមក មហាជនខ្មែរជាច្រើន​បាន ទន្ទឹងរងចាំមើល ពហុកីឡាដ្ឋានលំដាប់អន្តរជាតិមួយនេះ លេចជារូបរាង ជាខ្លាំង ព្រោះគ្រាន់តែឃើញ តែគម្រោង ក៏ដឹងថាស្រស់ស្អាតខ្លាំងហើយ។

យ៉ាងណាមិញ ក្រោយចំណាយពេល សាងសង់រយៈពេល ៣ឆ្នាំហើយនោះ ពេលនេះ ពហុកីឡាដ្ឋានធំអស្ចារ្យរបស់កម្ពុជា មួយនេះ បានសាងសង់រួចរាល់ហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គ្រាន់តែមើល ទិដ្ឋភាពតែប៉ុន្មានប៉ុស្តសោះក៏ មានអារម្មណ៍ថា ពិតជា ស្រស់ស្អាតនិងអស្ចារ្យ គ្រប់ដណ្តប់ដោយពណ៌ខៀវ និងផ្ទៃមេឃ ដែលធ្វើឲ្យ ពហុកីឡាដ្ឋានទាំងមូល មានពន្លឺភ្លឺ ត្រជាក់ភ្នែកជាខ្លាំង។ 

គួរបញ្ជាក់ផងដែរថា ពហុកីឡដ្ឋានជាតិមរតកតេជោ គឺជាកន្លែងប្រារព្ធពិធីបើក-បិទជាផ្លូវការនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងការប្រកួតកីឡាជនពិការ អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលជាព្រឹត្តិការណ៍ប្រកួតពហុកីឡាដ៏ធំប្រចាំតំបន់អាស៊ីអាគ្នេយ៍ ដែលព្រះរាជាណាចក្រកម្ពុជា កំពុងសម្រួចគោលដៅយ៉ាងយកចិត្តទុកដាក់ ប្រកបដោយក្តីសង្ឃឹម និងភាពជឿជាក់ក្នុងការទទួលរៀបចំធ្វើម្ចាស់ផ្ទះជាប្រវត្តិសាស្ត្រ ។ ពហុកីឡដ្ឋានជាតិមរតកតេជោ អាចផ្ទុកអ្នកទស្សនា បានជាង ៦ម៉ឺននាក់ ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

ប្រភព ៖ ANN Hot News

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]