យល់ដឹង: ថ្ងៃអាទិត្យ ១៤កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹង ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ គឺជាពេលវេលាដែលបងប្អូនកូនកាត់ចិន និងជនជាតិចិនទាំងអស់ប្រារព្ធពិធីបុណ្យសែនក្បាលទឹក ឬ​ភាសា​ចិន​ហៅថា 中元节 (Zhong Yuan Jie) ដើម្បីសែនព្រេននំចំណី ដល់កុងម៉ា និងជីដូនជីតាដែលបានធ្វើមរណកាលទីកាន់បរមលោក។

យ៉ាងណាមិញ ដើម្បីទទួលបានពរជ័យ និងសុភមង្គល ព្រមទាំងជៀសវាងការសយនៅក្នុងពិធីបុណ្យនេះ ក៏ទាមទារឲ្យមានការប្រកាន់ភ្ជាប់នូវតំណមមួយចំនួនដូចខាងក្រោម÷

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. កុំ​នៅ​ក្រៅ​ផ្ទះ​ដល់​យប់​ពេក ព្រោះ​ព្រលឹង​ខ្មោច​អាចនឹង​តាម​អ្នក​ចូល​ក្នុង​ផ្ទះ

២. កុំ​ដោត​ចង្កឹះ​លើ​ចាន​បាយ ​នៅ​ពេល​សែន​ក្បាល​ទឹក ព្រោះខ្មោច​ទាំងឡាយ​អាច​ច្រឡំ​ថា​ធូប ហើយ​គិត​ថា​ជា​ចាន​បាយ​សំណែន​របស់​ពួក​គេ។ ការធ្វើដូចនេះក៏អាចជាការដាក់បណ្ដាសារលើខ្លួនឯង

៣. កុំ​ថតរូប​​នា​ពេល​យប់ ព្រោះ​អាច​ជាប់​រូប​ភាព​ផ្សេង​ៗ​ដែល​ធ្វើ​ឲ្យ​អ្នក​ខ្លាច

៤. បើ​អ្នក​កើត​ចំ​ខែ​សែន​ក្បាល​ទឹក​នេះ ចៀស​វាង​ប្រារព្ធ​ពិធី​ខួប​កំណើត​នា​ពេល​យប់ គួរ​ធ្វើ​នា​ពេល​ថ្ងៃ​វិញ

៥. កុំ​បើក​ឆ័ត្រ​នៅ​ក្នុង​ផ្ទះ ជា​ពិសេស​គឺ​ឆត្រ​ពណ៌​ក្រហម ព្រោះ​ព្រលឹង​ខ្មោច​អាច​នឹង​ជ្រក​នៅ​ខាងក្រោមនោះ

៦. កុំ​ធ្វើ​ការ​ដល់​យប់​ជ្រៅ​នៅ​ខែ​នេះ ព្រោះ​ជាខែដែលមនុស្សឆាប់បាក់កម្លាំង ឯ​ព្រលឹង​ខ្មោច​កើនកម្លាំងអាច​ចូល​សណ្ឋិត​បាន​យ៉ាង​ងាយ

៧. កុំ​បិទ​បាំង​ថ្ងាស ព្យាយាម​ងើប​ក្បាល​ឲ្យ​ខ្ពស់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន

៨. កុំ​លេង​ល្បែង​ផ្សេងៗ ដែល​អាច​ទាក់​ទាញ​ព្រលឹង​ខ្មោច ៩. កុំ​រង់ចាំ​រថយន្ត​ក្រុង​នា​ពេល​ពាក់​កណ្ដាល​រាត្រី ពិសេស​គឺ​ក្រោយ​ពេល​ដែល​ផុត​ម៉ោង​ផ្ដល់​សេវា

១០. កុំ​ប្រើប្រាស់​គ្រឿង​សម្អាង​ពណ៌​ខ្មៅ ពិសេស​ថ្នាំ​លាប​ក្រចក​ពណ៌​ខ្មៅ ព្រោះ​ខ្មោច​នឹង​គិត​ថា​អ្នក​ជា​គ្នា​បក្សពួករបស់​គេ

១១. កុំ​ទៅ​ផ្នូរ​ខ្មោច ឬ​កន្លែង​ដែល​គេ​បោះ​បង់​ចោល ព្រោះ​ព្រលឹង​ខ្មោច​នឹង​តាម​អ្នក​មក​វិញ

១២. កុំ​ញើស​សំបោរ​នៅ​ទី​សាធារណៈ ឬ​ដើមឈើ​នានា ព្រោះ​អាច​ប៉ះ​ពាល់ដល់ព្រលឹង​ខ្មោច

១៣. កុំ​ផ្អែក​ខ្លួន​លើ​ជញ្ជាំង ព្រោះ​ព្រលឹង​ខ្មោច​ចូល​ចិត្ត​នៅ​លើ​ជញ្ជាំង​ដោយសារវា​ត្រជាក់​ជាង​កន្លែង​ផ្សេង

១៤. កុំ​បែរ​ក្បាលមកក្រោយ ពេល​នរណា​ម្នាក់​គោះ​ខ្នង។ តាម​ជំនឿ មនុស្ស​នៅ​រស់ មាន​​ភ្លើង​ការពារ​ នៅ​ស្មា​ទាំង​សងខាង។ ប្រសិន​បើ​ខ្មោច​គោះ​ខ្នង​អ្នក ហើយ​អ្នក​បែរ​តែ​ក្បាល នឹង​ធ្វើ​ឲ្យ​ភ្លើង​នោះ​រលត់ធ្វើឱ្យអ្នកត្រូវគ្រោះថ្នាក់ះ ដូចនេះ គួរបែរ​តួខ្លួន​ទាំង​អស់ដើម្បីការពារភ្លើងនោះ៕

សំណែនថ្ងៃសែនក្បាលទឹក
សំណែនថ្ងៃសែនក្បាលទឹក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]