ខេត្តព្រះវិហារ៖ រដ្ឋបាលខេត្តព្រះវិហារប្រកាសបិទខ្ទប់ភូមិសាស្ត្រដែលមានការឆ្លងរាលដាលនៃជំងឺកូវីដ១៩ រយៈពេល ២សប្តាហ៍។ នេះបើតាមសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តព្រះវិហារ ចុះថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១នេះ។

តាមសេចក្តីសម្រេចនេះ បានបញ្ជាក់ថា ការបិទខ្ទប់នេះ គិតចាប់ពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ប្រភេទដែលតា នៅក្នុងភូមិសាស្ត្រស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយស្រុកជាំក្សាន្ត ត្រូវបានកំណត់ជា តំបន់ក្រហម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ រដ្ឋបាលខេត្តព្រះវិហារ​ សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋចូលរួមអនុវត្តតាមសេចក្តីព័ត៍មានឱ្យមានប្រសិទ្ធភាពខ្ពស់ និងសូមបង្កើនការប្រុងប្រយ័ត្ន អនុវត្តឱ្យបានខ្ជាប់ខ្ជាននូវវិធានការ ៣ការពារ​ និង៣កុំ តាមការណែនាំរបស់រាជរដ្ឋាភិបាល​ និងវិធានការនានារបស់ក្រសួងសុខាភិបាលប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

សូមបញ្ជាក់ផងដែរថា​ គិតត្រឹមថ្ងៃទី១៩ខែសីហា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រះវិហារ បានរកឃើញអ្នកវិជ្ជមានជំងឺកូវី១៩ សរុប ចំនួន ៨៧៩នាក់ ស្រីចំនួន​៤៤៣ ក្នុងនោះ មានអ្នកជាសះស្បើយ ចំនួន ៥២២នាក់ ស្រី២៦៤នាក់ និង អ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ចំនួន ៣នាក់៕

សេចក្តីសម្រេចរបស់រដ្ឋបាលខេត្តព្រះវិហារ
សេចក្តីសម្រេចរបស់រដ្ឋបាលខេត្តព្រះវិហារ
សេចក្តីសម្រេចរបស់រដ្ឋបាលខេត្តព្រះវិហារ
សេចក្តីសម្រេចរបស់រដ្ឋបាលខេត្តព្រះវិហារ
តំបន់ក្រហម ក្នុងភូមិសាស្ត្រ ស្រុកជាំក្សាន្ត
ភូមិសាស្ត្រ ស្រុកជាំក្សាន្ត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]