ថៃ៖ គ្រាន់តែឮឈ្មោះ Nadech Kugimiya ប្រិយមិត្តមួយចំនួនធំប្រាកដជាបានស្គាល់ ដោយកម្លោះសង្ហារូបនេះ ជាតារាប្រុសលំដាប់ទី១ប្រចាំប្រទេសថៃតែម្ដង។ ពិតណាស់ បើទោះបីជាតារាមានប្រជាប្រិយភាពខ្លាំង តែគេដឹងថាតារារូបនេះតែងតែប្រើជីវិតបែបសាមញ្ញធម្មតាផងដែរ។ មិនតែប៉ុណ្ណោះ សិល្បកររូបនេះ ក៏មានភាពរួសរាយរាក់ទាក់ ចំពោះមហាជន និងហ្វេនខ្លាំង មិនមានភាពឆ្មើងឆ្មៃឡើយ។

ជាមួយគ្នានេះដែរ បើក្រឡេកមើលការងារសិល្បៈវិញ ពីមូុឆ្នាំទៅមួយឆ្នាំ Nadech Kugimiya មានភាពមមាញឹកយ៉ាងខ្លាំង មិនថាថតខ្សែភាពយន្ត ឬថតស្ពតពាណិជ្ជកម្ម។ មិនត្រឹមតែមានការងារច្រើននោះទេ តែគេតែងតែសង្កេតឃើញតារាសម្ដែងរូបនេះ ឧស្សាហ៍ចំណាយពេលនៅផ្ទះ មើលថែគ្រួសារស្ទើរតែគ្រប់ពេលទំនេរពីការថត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង អ្វីដែលកាន់តែចាប់អារម្មណ៍ខ្លាំង ហើយនឹកស្មានមិនដល់នោះ Nadech Kugimiya បានចូលផ្ទះបាយ និងអាចចម្អិនម្ហូបដោយខ្លួនឯង ដើម្បីយកទៅប្រគេនព្រះសង្ឃ ដែលឃើញហើយ មិនសរសើរមិនបាន។ បើមើលតាមរូបភាព ឃើញថាតារារូបនេះមានភាពស្ទាត់ជំនាញក្នុងការធ្វើម្ហូបមិនចាញ់មនុស្សស្រីប៉ុន្មានឡើយ។ ជាពិសេស ពេលអ្នកគាំទ្រជាច្រើនឃើញទិដ្ឋភាព តារារូបនេះចូលផ្ទះបាយធ្វើម្ហូបរួច ពួកគេ បានពោលពាក្យសរសើរមិនដាច់ពីមាត់គ្របៗគ្នាតែម្ដង៕

សូមទស្សនារូបភាពខាងក្រោម៖ 

Nadech Kugimiya 
Nadech Kugimiya 
Nadech Kugimiya 
Nadech Kugimiya 
Nadech Kugimiya 
Nadech Kugimiya 
Nadech Kugimiya 
Nadech Kugimiya 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]