បរទេស៖ បច្ចុប្បន្ន តារាចម្រៀងប្រុស Shawn Mendes កំពុងមានប្រជាប្រិយភាពខ្លាំង ដោយសារតែ តារាប្រុសវ័យ ២៣ឆ្នាំនេះ មានសមត្ថភាពពូកែ អាចច្រៀងបានយ៉ាងពីរោះ និងចេះលេងភ្លេងបានយ៉ាងស្ទាត់ថែមទៀតផង។ ដូច្នេះហើយទើប មហាជន ក៏ដូចជាអ្នកគាំទ្រជាច្រើន នៅតែបន្តចូលចិត្តតាមរយៈបទចម្រៀងល្បីៗរបស់លោក។

ដោយឡែក បើក្រឡេកមកមើលរូបសម្បត្តិរបស់ Shawn Mendes យើងឃើញថា តារាប្រុសរូបនេះ មានរាងខ្ពស់ស្រឡះ ច្រមុះស្រួច មើលទៅក៏សង្ហាមិនណយដែរ។ ពិសេស អ្វីដែលគ្រប់គ្នាកាន់តែចាប់អារម្មណ៍ គឺលោកបានចាក់សាក់រូបប្លែកៗ ស្ទើរតែគ្រប់កន្លែងនៅលើដងខ្លួន។ ហើយស្នាមសាក់ទាំងនោះសុទ្ធសឹងតែមានអត្ថន័យបង្កប់ក្នុងនោះផងដែរ៕

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១.ស្នាមសាក់រូបដើមឈើរាងដូចហ្គីតា លើដៃខាងស្ដាំ

នេះជាស្នាមសាក់ដំបូងបង្អស់ដែល Shawn Mendes បានចាក់នៅឆ្នាំ ២០១៦។ លោកបានសាក់វា ដើម្បីជាកិត្តិយសសម្រាប់ប្រទេសកំណើតរបស់លោកគឺប្រទេសកាណាដា។

Shawn Mendes

២.រូបអំពូល និងផ្កាអ័រគីដេ នៅក្រោយដើមដៃស្ដាំ

នេះជាស្នាមសាក់ទីពីររបស់ Shawn Mendes។ បើយោងតាមប្រភពពី British GQ បានឲ្យដឹងថា បានជាលោកចាក់សាក់រូបនេះ ព្រោះផ្កាអ័រគីដេគឺជាផ្កាដែលម៉ាក់លោកស្រលាញ់ជាងគេ ហើយរូបអំពូលគឺជាការចងចាំឈ្មោះ album ចម្រៀង Illuminate របស់លោក។

Shawn Mendes

៣.រូបសមាធិ នៅកដៃ

នៅខែ កញ្ញា ឆ្នាំ ២០១៨ តារាចម្រៀងប្រុសរូបនេះ បានចាក់សាក់នៅកដៃខាងស្តាំរបស់ខ្លួន ដែលចេញជារូបភាពមនុស្សកំពុងធ្វើសមាធិ។ នៅក្នុងបទសម្ភាសន៍ជាមួយ Vogue តារាចម្រៀងប្រុសរូបនេះ បានប្រាប់ថា ការធ្វើសមាធិ គឺអាចជួយឲ្យលោកជំនះនូវការលំបាកបាន ដូច្នេះស្នាមសាក់មួយនេះ ក៏អាចជួយរំឮកលោកឲ្យធ្វើសមាធិជារៀងរាល់ថ្ងៃបានផងដែរ។

Shawn Mendes

៤.រូបមេអំបៅ នៅកៀនក្លៀក

នៅខែកក្កដាឆ្នាំ ២០១៩ Shawn Mendes បានសាក់រូបមេអំបៅនៅលើដៃឆ្វេងកៀនក្លៀករបស់លោក តាមការស្នើសុំរបស់អ្នកគាំទ្រ។ 

Shawn Mendes

៥.រូបអក្សរ A នៅក្រោយត្រចៀក

នៅខែ វិច្ឆិកា ឆ្នាំ ២០១៩ Shawn Mendes បានសាក់រូបអក្សរ A នៅពីក្រោយត្រចៀកខាងស្តាំរបស់ខ្លួន។ នេះគឺជាឈ្មោះរបស់ប្អូនស្រីរបស់លោក  គឺ Aaliyah Mendes។ 

Shawn Mendes

៦.ពាក្យ Good Boy នៅដៃខាងឆ្វេង

នៅខែតុលាឆ្នាំ ២០២០ Shawn Mendes បានចាក់សាក់ពាក្យថា Good Boy នៅដៃខាងឆ្វេងរបស់លោក។នេះបើយោងតាមសារព័ត៌មាន Insider បានឲ្យដឹងថា តារាចម្រៀងប្រុសរូបនេះ បានសាក់រូបបែបនេះ តាមការចូលចិត្តរបស់មិត្តស្រីរបស់លោក គឺ Camila Cabello។

Shawn Mendes

ប្រភព៖ Zing News

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]