រាជធានីភ្នំពេញ ៖ ពិតមែនហើយ វាសនាមនុស្សមើលមិនឃើញឡើយ ទោះជា បុគ្គលល្បីឈ្មោះ មានមុខមាត់ ក្នុងវិស័យសិល្បៈខ្មែរ ក៏ដោយ ប៉ុន្តែ តារាស្រីជើងចាស់ប៉ុន្មានដួងនេះ មានជីវិតអាពាហ៍ពិពាហ៍លើកទី១ មិនល្អដូចការរំពឹងទុក ឈានដល់ថ្នាក់ចែកផ្លូវគ្នា។
តែយ៉ាងណាក្តី ក្រោយពេល រកឃើញ អ្នកស្អំបេះដូងបង្កើតជាគ្រួសារថ្មី ចំណងអាពាហ៍ពិពាហ៍លើកទី២មក តារាស្រីទាំងនេះ ត្រូវមហាជន សម្គាល់ឃើញយ៉ាងច្បាស់ ក្លាយជា នារីសំណាងដូចត្រូវកំណប់តែម្តង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រោយរៀបការ ជាលើកទី២រួចមក តារាស្រីប៉ុន្មានដួងនេះ ទទួលបាន ការឲ្យតម្លៃ ការស្រលាញ់យ៉ាងពេញទី ពីស្វាមី បើទោះបី ស្ពាយឈ្មោះជាមេម៉ាយហើយយ៉ាងណាក្តី ដែលធ្វើឲ្យនារីៗជាច្រើន ច្រណែននឹងព្រេងសំណាងរបស់តារាស្រីទាំងនេះជាខ្លាំង មិនតែប៉ុណ្ណោះ បន្ទាប់ពីចាប់ដៃគ្នាជាគូស្វាមីភរិយារួចមក តារាស្រីទាំងនេះ ជោគជ័យក្នុងជីវិតយ៉ាងត្រចះត្រចង់ ថែមទៀតផង។
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
១. តារាសម្តែងជើងចាស់ អម្ពរ ទេវី ៖
ក្រោយ ចាប់ដៃកសាងគ្រួសារទី២រួចមក តារាស្រីរូបនេះ បានកំពុងប្រើជីវិត យ៉ាងសុភមង្គល រីករាយពេញមួយទំហឹង ជាមួយគ្រួសារ លើទឹកដី សហរដ្ឋអាមេរិក។




២.តារាចម្រៀងបុរាណ ខាត់ សុឃីម
បន្ទាប់ពី បង្កើតគ្រួសារថ្មីហើយនោះ តារាស្រីរូបនេះ តែងទទួលការស្រលាញ់ជាខ្លាំងពីស្វាមី ចេះថ្នាក់ថ្នមចិត្តភរិយា និងកូនៗ មិនធម្មតាឡើយ។




៣.ពិធីការិនី គង់ សុជាតិ
ចាប់តាំងពី ចាប់ដៃជាមួយពិធីករ ជា វិបុល រួចមក តារាស្រីរូបនេះ តែងតែបង្ហាញ ស្នាមញញឹមបង្កប់ សេចក្តីសុខជាខ្លាំង ស្ទើរជារៀងរាល់ថ្ងៃ តែម្តង ជាពិសេស គឺចំណងដៃកូនស្រីគួរឲ្យស្រលាញ់ ទៀតផង។




៤.ពិធីការិនី ស៊ឹម សូលិកា ៖
ក្រោយសម្រេចចាប់ដៃ បង្កើតចំណងស្នេហ៍ថ្មីជាមួយនឹង ដៃគូរួមអាជីពច្រើនឆ្នាំ លោក អេង ឫទ្ធី ហើយនោះ មហាជន តែងឃើញតារាស្រីរូបនេះ ហាក់មានសេចក្តីសុខជាខ្លាំង ជាពិសេសគឺ បែកសាច់ឈាមជាងពេលមុន ដែលបញ្ជាក់យ៉ាងច្បាស់ថា តារាស្រីរូបនេះ ពិតជា មានជីវិតសែនរីករាយសុខសាន្ត យ៉ាងប្រាកដមែន។




៥.អតីត ពិធីការិនី និងតារាសម្តែង ឈិន ច័ន្ទសុធារី
បរាជ័យរស់នៅក្រៀមក្រំ ក្រោយបរាជ័យស្នេហ៍ទី១ តែពេលនេះ ដូចជីកត្រូវកំណប់ ទទួលបានស្វាមី ស្កុកស្តុកខ្លាំង ឡើងងារជា លោកជំទាវ ម្ចាស់គម្រោង ផ្ទះល្វែង ដីឡូត៍ តម្លៃរាប់សែនដុល្លារ ហើយថែមទាំង ទទួលការស្រលាញ់ ថ្នាក់ថ្នមពី ស្វាមីថែមទៀតផង៕




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]