ភ្នំពេញ៖ ទទួលបានការគាំទ្រមិនតិចនោះទេ បន្ទាប់ពី ដាភ្លេង បានបញ្ចេញស្នាដៃ បទ «Fake» ដែលរៀបរាប់ពីស្នេហាខកចិត្ត ឬ ស្នេហាក្លែងក្លាយ។ ចម្រៀងមួយបទនេះ គ្រាន់តែដាក់បង្ហោះនៅលើយូធូបភ្លាមផ្ទុះការគាំទ្រតែម្ដង ដោយសារតែក្រៅពីមានសាច់ភ្លេង និង ទំនុកច្រៀងទាក់ចិត្តយុវវ័យ ក៏មានសាច់រឿងនៅក្នុង MV ដែលទស្សនាហើយប្រៀបដូចជាវីដេអូកុនមួយដ៏រស់រវើក។

លោក ដាភ្លេង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចម្រៀងមួយបទនេះ បានធ្វើឲ្យយុវវ័យជាច្រើនចាប់អារម្មណ៍ និងលាន់មាត់ថាស្នាដៃរបស់ ដាភ្លេង មួយបទនេះ ពិតជាកញ្ជ្រោលយុវវ័យមិនធម្មតាឡើយ ស្របពេលដែលចម្រៀងមួយបទនេះ គឺទាំងចំណងជើង និង សាច់ចម្រៀង គឺចាក់ដោតស្នេហាយុវ័យភាគច្រើន។

អ្វីដែលកាន់តែសរសើរ គឺស្ទាយ៍សម្ដែង និង បច្ចេកទេសថតដែលទស្សនា គឺអាចនិយាយបានថា មិនចាញ់ MV របស់បរទេស៕ 

ចង់ដឹងថា បទ «Fake» របស់លោក ទាក់ទាញយ៉ាងណា សូមអញ្ជើញទស្សនា៖

វីដេអូ 
រូបភាពខ្លះៗនៅក្នុងវីដេអូចម្រៀង
រូបភាពខ្លះៗនៅក្នុងវីដេអូចម្រៀង
  បទ «Fake» របស់ ដាភ្លេង
  បទ «Fake» របស់​ ដាភ្លេង
 បទ «Fake»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]