ឥណ្ឌា: កាលពីពេលថ្មីៗកន្លងទៅនេះ អង្គភាពនិយ័តករគ្រប់គ្រងថ្នាំរបស់ប្រទេសឥណ្ឌា បានផ្តល់ការអនុញ្ញាតឱ្យប្រើប្រាស់ជាបន្ទាន់ វ៉ាក់សាំងការពារជំងឺកូវីដ ១៩មួយប្រភេទមានឈ្មោះថា Zydus Cadila ដែលជាថ្នាំបង្ការដំបូងគេបង្អស់របស់ពិភពលោក ក្នុងការប្រឆាំងនឹងមេរោគកូរ៉ូណា សម្រាប់មនុស្សធំ និងក្មេងចាប់ពីអាយុ១២ ឆ្នាំឡើងទៅ។
សូមរំលឹកផងដែលថា វ៉ាក់សាំងប្រភេទ Zydus Cadilaនេះ មានសមត្ថភាពក្នុងការឆ្លើយតប ដើម្បីបង្កើតប្រូតេអ៊ីនជាក់លាក់មួយដែលធ្វើឲ្យប្រព័ន្ធភាពស៊ាំទទួលស្គាល់និងឆ្លើយតបទៅនឹងវីរុសកូវីដ១៩ ដោយសារតែវាមានផ្ទុកសម្ភារៈហ្សែនពីវីរុស ដោយផ្តល់ការណែនាំជា DNA និង RNA ដើម្បីបង្កើតកងការពារទប់ទល់នឹងកូវីដ១៩៕
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]