រាជធានីភ្នំពេញ៖ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១នេះ អនុគណៈកម្មការស្រាវជ្រាវរកកូវីដ១៩ ប្រភេទបំប្លែងថ្មី ដែលតា។ នេះបើតាមការបញ្ជាក់របស់អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩។
ព្រឹកនេះ វេលាម៉ោង ១០៖០០ នាទី ក្រុមគ្រូពេទ្យ បានចុះទៅយកសំណាកប្រជាពលរដ្ឋដែលរស់នៅ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងភូមិគង្គាផុស សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ដែលមានព្រំប្រទល់ជាប់គ្នា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះដែរ អនុគណៈកម្មការស្រាវជ្រាវ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលរស់នៅ និងពាក់ព័ន្ធទីតាំងខាងលើ មេត្តាតាមដានសុខភាពរបស់ខ្លួនរយៈពេល ២១ថ្ងៃ ដើម្បីសុវត្ថិភាព។
ជាមួយគ្នានេះ កន្លងមក ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏បានក្រើនរំលឹកហើយរលឹកទៀត និងអំពាវនាវដោយទទូចដល់សាធារណជន បងប្អូនប្រជាពលរដ្ឋយើងទាំងអស់ នៅទូទាំងប្រទេសកម្ពុជា ឱ្យបន្តប្រុងប្រយ័ត្នខ្ពស់ ការពារខ្លួន កុំភ្លេចឱ្យសោះ ដោយត្រូវចេះផ្លាស់ប្តូរទម្លាប់រស់នៅរបស់ខ្លួនឱ្យស្របតាមពាក្យស្លោកថា៖ រៀនរស់នៅធម្មតាជាមួយវីរុសកូវីដ១៩ តាមបែបគន្លងថ្មី ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ១៩ សំដៅបង្ការ គ្រប់គ្រង និងកាត់ផ្តាច់នូវខ្សែចម្លងនៃវីរុសកូវីដ១៩ ជាពិសេសពពួកប្រភេទបំប្លែងថ្មីនេះ ឬក៏ប្រភេទថ្មីផ្សេងទៀត ដែលអាចកើតមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាយថាហេតុណាមួយ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]