ថៃ៖ តារាស្រីពហុជំនាញ Tukky Sudarat ហៅអ្នកគ្រូ ផេនស៊ី ពីមួយឆ្នាំទៅមួយឆ្នាំ តារាស្រីរូបនេះកាន់តែមានឈ្មោះល្បីល្បាញក្នុងសង្គមសិល្បៈប្រទេសថៃផងដែរ។ ដោយតារាស្រីរូបនេះ ជាតារាមួយរូបមានភាពប៉ិនប្រសប់លើការសម្ដែងបែបកំប្លុកកំប្លែង និយាយលេងសើចឲ្យមហាជនជាច្រើនសើចសប្បាយបាត់ទុក្ខពេលមើលការសម្ដែងនាងម្ដងៗ។
បើនិយាយរឿងការងារវិញ គេឃើញថាអ្នកគ្រូ ផេនស៊ី មានភាពមមាញឹកខ្លាំង ជាមួយការថតខ្សែភាពយន្ត និងឡើងឆាតថតកម្មវិធីផ្សេងៗផងដែរ។ ក្នុងនោះដែរ បើក្រឡេកមើលជីវិតឯកជនវិញ តារាស្រីជើងចាស់រូបនេះ កំពុងប្រើជីវិតយ៉ាងហ៊ឺហារ ក្រោយរៀបការកសាងជីវិតគ្រួសាររួចមក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង ប្រិយមិត្តធ្លាប់តែឃើញ Tukky Sudarat ហៅអ្នកគ្រូ ផេនស៊ី ថតរឿងស្លៀកឈុតបែបសាមញ្ញធម្មតា តែបើងាកមកមើល ពេលតារារូបនេះ តុបតែងខ្លួនឡើងប៉ុស្តិ៍ទូរទស្សន៍ម្ដងៗ នាងពិតជាបានរៀបចំខ្លួនឡើងខ្ញង់តែម្ដង។ ជាពិសេស គ្រប់ឈុតដែលតារាស្រីរូបនេះស្លៀក ពិតជាមានភាពសាកសមជាមួយដងខ្លួន ហើយត្រូវនឹងវ័យទៀតផង បើទោះបីឆ្នាំនេះនាងមានអាយុ ៤២ឆ្នាំក្ដី។ មិនតែប៉ុណ្ណោះ គ្រប់រូបភាពដែលនាងបង្ហោះ សុទ្ធសឹងតែទទួលបានការសសើរពីមហាជន និងហ្វេនគ្រប់ពេលផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]