កូរ៉េខាងត្បូង៖ វាដូចជារឿងចៃដន្យពេកហើយ ដែលតារាស្រីកូរ៉េ ៣ ដួងនេះ គឺតារាសម្ដែង Song Hye Kyo តារាចម្រៀង Taeyeon ក្រុម SNSD និង Jisoo ក្រុម BLACKPINK សុទ្ធតែបានបង្ហាញខ្លួន បង្អួតសម្រស់យ៉ាងជឿជាក់នៅលើទស្សនាវដ្តីល្បីៗមួយចំនួន ដែលត្រៀមចេញផ្សាយនៅក្នុងខែកញ្ញាខាងមុខនេះ។ 

ដោយក្នុងនោះផងដែរ ពួកគេម្នាក់ៗ បានជ្រើសរើសឈុតយកមកស្លៀកពាក់ ពិតជាសាកសម និងបង្ហាញឲ្យឃើញពីរូបរាងស្អាតៗ ស្ទីលតែងខ្លួនទាន់សម័យ លេចធ្លោគួរឲ្យចាប់អារម្មណ៍តែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម្យ៉ាងវិញទៀត ត្បិតតែថា ពួកគេបង្ហាញខ្លួនក្នុងទស្សនាវដ្តីខុសៗគ្នា អ្នកខ្លះក៏មានអាយុនៅក្មេងនៅឡើយ និងខ្លះទៀតអាយុកាន់តែជ្រេទៅហើយមែនពិត ប៉ុន្តែហ្វេនៗ ឃើញហើយនាំគ្នាពោលពាក្យសរសើរជាហូរហែ ថាពួកគេមើលទៅស្រស់ស្អាតមិនចាញ់គ្នាប៉ុន្មាននោះឡើយ៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

១.Song Hye Kyo

មេម៉ាយសាច់ចាំរូបនេះ បានបង្ហាញខ្លួននៅលើក្របទស្សនាវដ្តី Vogue របស់កូរ៉េ។ គ្រប់ឈុតនីមួយៗដែល Song Hye Kyo បានពាក់ គឺវាសុទ្ធសឹងតែពោរពេញដោយភាពថ្លៃថ្នូរ បង្ហាញរាងស៊ិចស៊ីតិច តែស្អាតខ្លាំង។

Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo

២.Taeyeon (SNSD)

Taeyeon ក៏បានចូលរួមបង្អួតភាពស្រស់ស្អាតរបស់ខ្លួន លើទស្សនាវដ្តីក្នុងខែកញ្ញាខាងមុខនេះដែរ ជាមួយឈុតស្អាតៗ រូបថតដ៏គួរទាក់ទាញជាច្រើន សម្រាប់ទស្សនាវដ្តី Vogue។ អ្វីដែលគ្រប់គ្នា ពេញចិត្ត គឺពណ៌សក់ពណ៌ផ្កាឈូករបស់នាងផ្ទាល់តែម្ដង។

Taeyeon
Taeyeon
Taeyeon
Taeyeon
Taeyeon
Taeyeon

៣.Jisoo (BLACKPINK)

Jisoo បានបង្ហាញខ្លួននៅក្នុងទស្សនាវដ្តី Marie Claire ដែលចេញក្នុងខែកញ្ញាខាងមុខនេះ។ នាងបានលាបក្រេមបបូរមាត់ពណ៌ក្រហមឆ្អិនឆ្អៅ មើលទៅពិតជាស្រស់ស្អាតដូចទេពអប្សរ។ 

Jisoo
Jisoo
Jisoo
Jisoo
Jisoo

ប្រភព៖ Kenh14

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]