ភ្នំពេញ៖ បច្ចុប្បន្ននេះ វីរុសកូវីដ១៩ ប្រភេទ Delta បានបន្តចរាចរណ៍ចម្លងច្រើនគួរសម នៅក្នុងប្រទេសកម្ពុជា ដោយគិតមកទល់ពេលនេះ គឺករណីកូវីដ១៩ ប្រភេទនេះ ឆ្លងសរុបមានជិត១០០០ករណីហើយ ប៉ុន្តែក្នុងចំណោមខេត្តសរុបនោះ មានខេត្តចំនួន០២ ដែលមិនទាន់រកឃើញករណីមេរោគកូវីដ១៩ បំប្លែងថ្មី Delta

ដោយឡែក មេរោគកូវីដ១៩ បំប្លែងថ្មី Delta បានបន្តរាតត្បាតវាយលុកចូលក្នុងសហគមន៍របស់យើង​ ពីថ្ងៃទី ៣១ មីនា ឆ្នាំ២០២១ ដល់ ថ្ងៃទី១៩ សីហា ឆ្នាំ២០២១ ហើយបានប៉ះពាល់ដល់ ២៣រាជធានីខេត្ត លើកលែងតែ ០២ខេត្តប៉ុណ្ណោះ គឺ ខេត្តកែប និងខេត្តក្រចេះ នៅមិនទាន់រកឃើញករណី មេរោគកូវីដ១៩ បំប្លែងថ្មី Delta នៅឡើយទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អាស្រ័យហេតុនេះរដ្ឋមន្ត្រីក្រសួងសុខាភិបាលបានក្រើនរំលឺកជាថ្មីម្តងទៀតដល់ប្រជាពលរដ្ឋបន្តប្រុងប្រយ័ត្នខ្ពស់ ការពារខ្លួនកុំភ្លេចខ្លួនឱ្យសោះ ត្រូវចេះផ្លាស់ប្តូរទំលាប់រស់នៅរបស់ខ្លួន៕

សូមចូលអានព័ត៍មានលម្អិតខាងក្រោម៖

ព័ត៍មានលម្អិត
ព័ត៍មានលម្អិត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]