កូរ៉េខាងត្បូង៖ ក្នុងនាមជាតារាដ៏ល្បីលំដាប់ពិភពលោក មនុស្សជាច្រើនតែងតែគិតថា Lisa ក្រុម BLACKPINK គឺជាមនុស្សវាយឬក និងក្រអឺតក្រទម។ ប៉ុន្តែទោះយ៉ាងណាក៏ដោយ នៅក្នុងជីវិតពិតរបស់សមាជិកកូនពៅរូបនេះ មិនដូចមនុស្សមួយចំនួនគិតនោះឡើយ។ ពោលគឺ Lisa ជាមនុស្សដែលរួសរាយបំផុត។
នេះបើយោងតាមការឲ្យដឹងពីសមាជិករៀមច្បង Jisoo បានបង្ហាញប្រាប់អ្នកគាំទ្រ កាលអំឡុងពេលការផ្សាយផ្ទាល់ប្រារព្ធខួប ៥ឆ្នាំ របស់ពួកគេកាលពីពេលថ្មីៗនេះ។ ដោយក្នុងនោះ Jisoo បានប្រាប់រឿងតូចតាចមួយ ដែលបានកើតឡើងកំឡុងពេលពួកគេធ្វើដំណើរទៅសហរដ្ឋអាមេរិកជាមួយគ្នា។
នៅពេលនោះពួកគេបានកំពុងដើរតាមផ្លូវជាធម្មតា ហើយក៏មានមនុស្សមិនស្គាល់គ្នាម្នាក់ មើលមកពួកគេភ្លាមៗហើយនិយាយថា «សួស្តី» ហើយ Lisa ស្រាប់តែបានឆ្លើយតបយ៉ាងរហ័សថា «សួស្តី» ទៅវិញ។ បន្ទាប់មក ក្រោយពេលមនុស្សមិនស្គាល់នោះដើរទៅបាត់ Jisoo ក៏បានសួរ Lisa ថា «តើអ្នកស្គាល់ម្នាក់នោះទេ?» Lisa ក៏ឆ្លើយដោយស្ងប់ស្ងាត់ថា «មិនស្គាល់ទេ»។
ចំណុចត្រង់នេះហើយ ដែល Jisoo ពិតជាមានការភ្ញាក់ផ្អើលខ្លាំង និងសរសើរដល់ Lisa។ ព្រោះសូម្បីតែមនុស្សមិនដែលធ្លាប់ស្គាល់គ្នាពីមុនផង Lisa បែរជានិយាយស្វាគមន៍ដោយទឹកមុខញញឹម។ នេះក៏អាចបង្ហាញថា Lisa មិនមែនជាមនុស្សវាយឬក ដូចពាក្យចចាមអារ៉ាមនោះឡើយ៕
ប្រភព៖ Kenh14
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]