ខេត្តព្រៃវែង ៖ រដ្ឋបាលខេត្តព្រៃវែង ចេញសេចក្តីប្រកាស ដោយបន្តរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ២៥នាក់បន្ថែម ស្របពេល ដែលអ្នកព្យាបាលសះស្បើយ មានចំនួនដល់ទៅ ៤៣នាក់ នៅក្នុងមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន៩ មានដូចជា ក្រុងព្រៃវែង ចំនួន ​១នាក់ ស្រុកស្វាយអន្ទរ ចំនួន ​៨នាក់ ស្រុកព្រះស្ដេច ចំនួន ៤នាក់ ស្រុកកំពង់ត្របែក ចំនួន ​៤នាក់ ស្រុកមេសាង ចំនួន ៣នាក់ ស្រុកកញ្ជ្រៀច ចំនួន ២នាក់ ស្រុកកំចាយមារ ចំនួន​ ១នាក់ ស្រុកពារាំង ចំនួន ១នាក់និង ស្រុកសុីធរកណ្តាល ចំនួន ១នាក់។

ចុងក្រោយ រដ្ឋបាលខេត្ត បានអំពាវនាវ ចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក ព្រមទាំងអនុវត្តវិធានការ ៣ការពារ ៣កុំ ឲ្យបានខ្ជាប់ខ្ជួន៕

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]