ហុងកុង៖ កាលពីនៅថ្ងៃទី ២០ ខែសីហា យោងតាមសារពត៌មានក្នុងស្រុកមួយបានឲ្យដឹងថា តារាសម្ដែងប្រុសដ៏មានប្រជាប្រិយភាព លោក Louis Koo បានចូលរួមក្នុងកម្មវិធីមួយ ព្រមទាំងបានចែករំលែកពីអាថ៌កំបាំងនៃការរក្សារាងដ៏គួរឲ្យភ្ញាក់ផ្អើលយ៉ាងខ្លាំង។
នៅក្នុងនោះដែរ តារាប្រុសរូបនេះ ក៏បានបង្ហើបថា រូបលោកបានតមអាហារ អស់រយៈពេលជាង ១០ ឆ្នាំមកហើយ។ ជាពិសេសនោះដែរ អ្វីដែលគួរឲ្យចាប់អារម្មណ៍យ៉ាងខ្លាំងនោះគឺ តារាប្រុស លោក Louis Koo បានបង្ហើបទៀតថា លោកទទួលទានអាហារតែមួយពេលប៉ុណ្ណោះក្នុងមួយថ្ងៃ ដោយតមអាហារពេលល្ងាច ដើម្បីកាត់បន្ថយបរិមាណម្សៅដែលស្រូបចូលទៅក្នុងរាងកាយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនត្រឹមតែប៉ុណ្ណោះ លោកថែមទាំងនិយាយទៀតថា៖
យ៉ាងណាមិញ ទស្សនិកជនជាច្រើន ក៏បានកោតសរសើរចំពោះការតស៊ូរបស់ លោក Louis Koo នៅក្នុងការថែរក្សារាង ក៏ដូចជារូបសម្រស់ឲ្យនៅតែមានភាពស្រស់សង្ហាទាក់ទាញ ដើម្បីឲ្យមើលទៅកាន់តែក្មេងជាងវ័យ ខណៈដែលបច្ចុប្បន្ននេះ លោកមានអាយុ ៥១ ឆ្នាំទៅហើយ។
ប្រភព៖ Zingnews
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]