កូរ៉េខាងត្បូង៖ បន្ទាប់ពីបានប្រឡូកនៅក្នុងវិស័យសិល្បៈអស់រយៈពេលជាង ១០ ឆ្នាំមកនេះ តារាស្រី IU នៅតែជាតារាចម្រៀងស្រីទោលដ៏មានប្រជាប្រិយភាព និងទទួលបានជោគជ័យបំផុត ជាមួយនឹងទឹកដមសម្លេងពីរោះ ព្រមទាំងមានសមត្ថភាពក្នុងការតែងនិពន្ធ ដែលធ្វើហ្វេនៗជាច្រើនកាន់តែពេញចិត្តទៅលើរូបនាង។

ម៉្យាងវិញទៀត IU មិនត្រឹមតែមានទេពកោសល្យដ៏នោះទេ តារាស្រីរូបនេះ ថែមទាំងមាន មុខមាត់ស្អាតគ្មានទាស់ ដែលអាចនិយាយបានថា គឺជាសម្រស់មួយ ដែលមានការពេញនិយមយ៉ាងខ្លាំង ពីសំណាក់ទស្សនិកជនជាច្រើន ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ថ្មីៗនេះវិញ តារាស្រីរូបនេះ ក៏បានបង្ហាញឲ្យអ្នកគាំទ្រជាច្រើនបានឃើញពីរូបភាពដ៏គួរឲ្យចាប់អារម្មណ៍មួយ ដែលជារូបថតខាងក្រោយឆាក ដ៏ស្រស់ស្អាត និងទទួលបានការចុចរូបបេះដូងជាច្រើនយ៉ាងឆាប់រហ័ស ថែមទៀត។ ដោយនៅក្នុងនោះ IU បានបង្ហាញពីភាពទាក់ទាញ ជាមួយនឹងរាងទ្រលុកទ្រលន់ គួរឲ្យស្រលាញ់ ខណៈពេលដែលនាង ស្លៀកពាក់រ៉ូបពណ៌ផ្កាឈូក ប្រៀបដូចជា ព្រះនាងនៅក្នុងរឿងនិទាន ព្រមទាំងស្ទាយ៍មួយដែលបានលើកសម្រស់តារាស្រីរូបនេះ ឲ្យកាន់តែមានភាពស្រស់ស្អាតទ្វេដង ផងដែរ៕ 

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

IU
IU
IU
IU
រូបភាពដ៏ទាក់ទាញរបស់ IU
រូបភាពដ៏ទាក់ទាញរបស់ IU

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]