ភ្នំពេញ៖ ជាការពិតណាស់ តារាសម្ដែងស្រីវ័យក្មេងពោរពេញដោយទេពកោសល្យ និងសមត្ថភាពផ្នែកសម្ដែង ជូលី ពីមួយឆ្នាំទៅមួយឆ្នាំ តារាស្រីរូបនេះ កាន់តែទទួលបានការគាំទ្រខ្លាំងពីមហាជន។ លើសពីនេះទៅទៀត ក្មេងស្រីរូបនេះ ថែមទាំងមានស្នាដៃសម្ដែងរឿងជាច្រើនជាពិសេសតួអង្គរឿង«កូនពស់កេងកង» ដែលទទួលបានការសរសើរពីពីទស្សនិកជនស្ទើរតែគ្រប់រូបភាពតែម្ដង។
ក្នុងនោះដែរ ក្រៅពីមានសមត្ថភាពសម្ដែង តារាស្រីវ័យក្មេងរូបនេះ ក៏មានរូបសម្ផស្សស្រស់ស្អាតថែមទៀតផង ជាពិសេស មុខមាត់គឺស្រស់សោភា ឃ្យូតផងដែរ ម្យ៉ាងវិញទៀត បច្ចុប្បន្ន ក្មេងស្រីរូបនេះ បានលូតលាស់ធំធាត់ ពេញក្រមុំស្ដូកតែម្ដង។ មិនតែប៉ុណ្ណោះ ក្រោយធំពេញវ័យ តារារូបនេះ កាន់តែធ្វើឲ្យហ្វេនចាប់អារម្មណ៍លើរូបនាងជាងមុន ដោយមួយរយៈចុងក្រោយនេះ តារាស្រីរូបនេះ រឹតតែបង្ហាញរូបភាពស្រស់ឆើតឆាយ ជាមួយការតែងខ្លួនស្អាតបង្ហោះលើបណ្ដាញសង្គមជានិច្ច។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង ថ្មីៗនេះ ជូលី បានធ្វើឲ្យទស្សនិកជនជាច្រើនចាប់អារម្មណ៍លើរូបនាងសារជាថ្មី ដោយតារារូបនេះ បង្ហោះរូបភាពបែបក្រមុំជនបទ ជាមួយនឹងបបូរមាត់ក្រហមឆ្អិនឆ្អៅ សក់វែងរលោងស្រិល ជាងនេះទៅទៀត បើទោះបី តារាស្រីរូបនេះ នៅក្មេងមែន តែរូបសម្រស់នាង ពិតជាស្រស់ស្អាតផូរផង់គួរឲ្យទាក់ទាញតែម្ដង។
ក្រោយអ្នកគាំទ្រ បានឃើញតារារូបនេះ បង្អួតសម្រស់ដ៏ស្រស់ផូផង់ យ៉ាងដូច្នេះរួច ពួកគេបានបញ្ចេញមតិ និងសរសើរពីរូបសម្រស់នាងគ្រប់ៗគ្នា៕
សូមទស្សនារូបភាពខាងក្រោម៖






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]