បរទេស៖ មិនត្រឹមតែមានភាពជោគជ័យនៅក្នុងអាជីពនោះ តែតារាហូលីវូដ Angelina Jolie ក៏ទទួលបាននូវការពេញចិត្ត និងក្ដីស្រលាញ់ពីទស្សនិកជនជាច្រើន ពីភាពទាក់ទាញរបស់នាង នៅក្នុងពេលបង្ហាញខ្លួនលើវិថីសិល្បៈកន្លងមកនេះ។

ដោយឡែក ថ្មីៗនេះ តាមរយៈប្រភពមួយ បានបង្ហាញពីរូបភាពរបស់តារាស្រីរូបនេះ ជាច្រើនសន្លឹកកាលពីជាង ១០ ឆ្នាំមុន ខណៈពេលដែលនាង កំពុងតែមានផ្ទៃពោះ បង្ហាញខ្លួននៅលើកម្រាលព្រំក្រហម ដែលបង្កឲ្យមានភាពភ្ញាក់ផ្អើលសាជាថ្មីម្ដងទៀត ព្រោះនៅក្នុងនោះ តារាស្រី Angelina Jolie ក៏បានតុបតែងខ្លួនក្នុងរ៉ូបដ៏ទាក់ទាញ បង្ហាញឲ្យឃើញពីពោះធំច្បាស់ៗ ជាពិសេស សម្រស់របស់នាង នៅតែមានភាពល្អឥតខ្ចោះ ដែលគ្មានអ្វីត្រូវរិះគន់នោះទេ និងត្រូវបានគេនិយាយថា ជាអ្នកម្តាយមានផ្ទៃពោះដ៏ស្អាតបំផុតនៅក្នុងរង្វង់សិល្បៈកម្សាន្ត ថែមទៀត។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ Angelina Jolie ត្រូវបានទស្សនិកជនសរសើរយ៉ាងខ្លាំង ចំពោះសម្រស់ដ៏សិចស៊ីរបស់តារាហូលីវូដរូបនេះ បើទោះបីជាមានផ្ទៃពោះក្ដី តែសម្រស់ហាក់មិនថមថយ និងកាន់តែមានភាពលេចធ្លោគួរឲ្យកត់សម្គាល់ ផងដែរ៕ 

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

រូបភាព Angelina Jolie ពេលកំពុងមានផ្ទៃពោះ
រូបភាព Angelina Jolie ពេលកំពុងមានផ្ទៃពោះ
រូបភាព Angelina Jolie ពេលកំពុងមានផ្ទៃពោះ
រូបភាព Angelina Jolie ពេលកំពុងមានផ្ទៃពោះ
រូបភាព Angelina Jolie ពេលកំពុងមានផ្ទៃពោះ
រូបភាព Angelina Jolie ពេលកំពុងមានផ្ទៃពោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]