រាជធានីភ្នំពេញ ៖ មុននេះបន្តិច យោងតាម ការប្រាប់ឲ្យដឹង ពីទំព័រហ្វេសប៊ុកផ្លូវការ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានអំពាវនាវ ដល់បងប្អូនដែល បានពាក់ព័ន្ធនឹង «ផ្សារបណ្តោះអាសន្នសិនជូរីផ្លាហ្សា» ឲ្យបានជ្រាបច្បាស់ថា ៖
នៅថ្ងៃទី២០ និង២១ សីហា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យបានចុះយកសំណាកនៅ #ផ្សារបណ្តោះអាសន្នសិនជូរីផ្លាហ្សា ដែលមានទីតាំងស្ថិតនៅ ភូមិតាងួន១ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានរកឃើញវិជ្ជមាន #កូវីដ១៩ ចំនូន ១២នាក់ ក្នុងចំណោមអ្នកទៅធ្វើតេស្ត ២៤៩នាក់
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះ ផ្សារទាំងមូលត្រូវបិទរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃ២៥ សីហា ឆ្នាំ២០២១ រង់ចាំលទ្ធផលពិសោធន៍រកមេរោគ #កូវីដ១៩ បំប្លែងថ្មី #Delta។
សូមបញ្ជាក់ទីតាំងដែលពាក់ពន័្ធករណី #Delta៖ កន្លែងលក់បបរ, តូបលេខ C01 និង C02, តូបលក់សាច់ជ្រូកប្រភេទ M ចាស់, កន្លែងលក់ផ្លែឈើខាងក្រៅបរិវេណផ្សារប៉ែកខាងលិច, កន្លែងលក់សាច់ជ្រូកនៅម្ខាងផ្លូវខាងលិចផ្សារ ត្រូវបិទខ្ទប់រយៈពេល២១ថ្ងៃ ចាប់ពីថ្ងៃទី២២សីហា ដល់ ថ្ងៃ១១ កញ្ញា ឆ្នាំ២០២១។
ដូច្នេះហើយ បងប្អូនដែលបានពាក់ព័ន្ធ សូមមេត្តា តាមដានសុខភាពរបស់ខ្លួនរយៈពេល ២១ថ្ងៃ ដើម្បីសុវត្ថិភាព សូមចូលរួមពាក់ម៉ាស់ រក្សាគម្លាត និង ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា!!៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]