បរទេស៖ យោងតាមសារព័ត៌មាន People បានឱ្យដឹងថានៅថ្ងៃទី ២១ ខែសីហានេះ តារាចម្រៀងរ៉េប Kanye West និង តារាម៉ូដែល Irina Shayk បានសម្រេចចិត្តបញ្ចប់ទំនាក់ទំនងរបស់ពួកគេ ដោយបានបញ្ជាក់ថាអ្នកទាំងពីរ មិនបានស្រលាញ់គ្នាជា្រលជ្រៅនោះទេ អ្វីគ្រប់យ៉ាងគ្រាន់តែត្រឹមមើលចិត្តគ្នាប៉ុណ្ណោះ។

ដូច្នោះហើយ Kanye West កំពុងមមាញឹកសម្រាប់អាល់ប៊ុមថ្មី តារាម៉ូដែលជនជាតិរុស្សីរូបនេះ បានចំណាយពេលជាមួយមើលថែកូនៗ របស់នាង ដោយប្រភពខ្លះបាននិយាយថា បច្ចុប្បន្ននេះពួកគេមិនមានស្នេហា នៅលីវរៀងៗខ្លួន មិនត្រឹមតែប៉ុណ្ណោះ ពួកគេនៅតែរក្សាទំនាក់ទំនងមិត្តភាពដដែល។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពមួយផ្សេងទៀតបានបញ្ជាក់ថា ពោះម៉ាយថ្មីថ្មោងនេះ ពិតជាចូលចិត្ត Irina ថែមទាំងសរសើរថានាងជានារីអស្ចារ្យទៀតផង។ ថ្វីត្បិតដូច្នេះមែន រូបនាង ក៏ធ្លាប់បានផ្តល់ឱកាសឱ្យ ដល់លោកប៉ាកូនបួននេះផងដែរ តែទោះជាយ៉ាងណា តារាស្រីវ័យ ៣៥ឆ្នាំ​ ហាក់បីដូចជាមិនបើកភ្លើងខៀវ ឲ្យ Kanye ទាល់តែសោះ។ ជាលទ្ធផលអ្នកទាំងពីរបានបញ្ចប់ទំនាក់ទំនងយ៉ាងឆាប់រហ័ស ក្នុងរយៈពេលខ្លីបែបនេះ៕

ប្រភព៖ https://zingnews.vn/

សូមទស្សនារូបភាពខាងក្រោម៖

Kanye West និង តារាម៉ូដែល Irina Shayk
Kanye West និង តារាម៉ូដែល Irina Shayk
កំឡុងពេលអ្នកទាំងពីរណាត់ជួបគ្នា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]