ភ្នំពេញ៖ ជាការពិតណាស់ ព្រះនាង នរោត្តម ជេនណា ត្រូវបានប្រជារាស្រ្តខ្មែរទូទៅ បានស្គាល់អំពីព្រះរានសមត្ថភាពរបស់ព្រះនាងនៅក្នុងវិស័យសិល្ប: ដោយព្រះនាង មិនត្រឹមតែមានសមត្ថភាព នៅក្នុងការបកស្រាយបទចម្រៀងនោះទេ តែព្រះនាងក៏មានទម្រង់ភ័ក្រល្អ គួបផ្សំ និងសមត្ថភាពនានាដែលរួមទាំងការអាចចេះមានបន្ទូលរហូតដល់ទៅ ៥ ភាសាផងដែរ។  

យ៉ាងណាមិញ ព្រះនាងមិនត្រឹមតែមានព្រះសមត្ថភាពនៅក្នុងវិស័យសិល្បៈប៉ុណ្ណោះទេ បើក្រឡេកទៅមើលការតុបតែងខ្លួនរបស់ទ្រង់វិញ ឃើញថារាល់ការតុបតែងខ្លួនសឹងតែគ្រប់កម្មវិធី មិនថាពេលណានោះទេ ពិតជាស្រស់ស្អាតខ្លាំង​ជាមួយនឹងការច្នៃម៉ូតសម្លៀកបំពាក់ជាច្រើន ប្លែកភ្នែកគួរឲ្យសរសើរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះទៅទៀត រូបថតប៉ុន្មានសន្លឹកនេះ ពិតជា គួរឲ្យទាក់ទាញខ្លាំងណាស់ជាមួយស្នាយ៍ប្លែកថ្មីក្នុងឈុតខ្មៅមួយតួខ្លូនតែម្ដង គឺគ្រប់ប៉ុស្តគ្រប់ប្លង់ ព្រះនាងតែង បង្ហាញផ្ទៃមុខ គ្របដណ្តប់ដោយភាពជឿជាក់ ធ្វើឲ្យសម្រស់ទ្រង់កាន់តែ ស្រស់ស្អាតខ្លាំងឡើង មើលកាន់តែយូរ កាន់តែស្រស់ឡើង ល្អគន់ កាន់តែសម្លឹង កាន់តែមើលឃើញពីជម្រៅសម្រស់ធម្មជាតិរបស់ទ្រង់៕

សូមទស្សនារូបភាពខាងក្រោម៖

  ព្រះនាង នរោត្តម ជេនណា
  ព្រះនាង នរោត្តម ជេនណា
  ព្រះនាង នរោត្តម ជេនណា
  ព្រះនាង នរោត្តម ជេនណា
  ព្រះនាង នរោត្តម ជេនណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]