ចិន៖ ថ្មីៗនេះ ដោយតាមប្រភពមួយ បានរាយការណ៍ថា តារាចម្រៀងប្រុសដ៏ល្បីឈ្មោះ លោក Jay Chou បានធ្វើការចូលរួមសម្តែងសិល្បៈចម្រៀង នៅក្នុងកម្មវិធី 818 Night Festival និងបានលេចមុខនៅចុងកម្មវិធីក្នុងនាមជាភ្ញៀវ ដោយមិនបានជូនដំណឹងជាមុន។
តាមរយៈការបង្ហាញខ្លួនលើកនេះ លោក Jay Chou បានធ្វើឲ្យទស្សនិកជនជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែតារាចម្រៀងប្រុសរូបនេះ បានសារភាពថា ខ្លួនមិនបានចូលរួមសកម្មភាពសម្តែងសិល្បៈចម្រៀង អស់រយៈពេលជាយូរមកហើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ ខណៈពេលដែល Jay Chou បានច្រៀងបទចម្រៀងមួយបទ នៅលើឆាកតន្ត្រីមួយនេះ ស្រាប់តែមានមនុស្សជាច្រើន បានបញ្ចេញមតិថាសម្លេងរបស់តារាប្រុសរូបនេះ បានផ្លាស់ប្តូរទៅហើយ និងធ្លាក់ចុះយ៉ាងខ្លាំង ដោយមានសម្លេងស្អកបន្តិច និងមិនសូវល្អដូចពីមុននោះទេ។
មិនត្រឹមតែប៉ុណ្ណោះ បណ្ដាទស្សនិកជនទាំងនោះ ការបង្ហាញពីការអាក់អន់ចិត្តចំពោះការសម្ដែងរបស់ លោក Jay Chou ចំពោះភាពប្រែប្រួលដ៏នឹកស្មានមិនដល់មួយនេះ ខណៈដែលមានមតិជាច្រើនទៀត ពីអ្នកគាំទ្ររបស់លោក បានលើកឡើងថា បើទោះបីជាយ៉ាងណា លោកនៅតែជាអាយដលរបស់យុវវ័យក្មេងៗជានិច្ច៕
ប្រភព៖ Zingnews
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]