ហុងកុង ៖ ជឿជាក់ថា បងប្អូនខ្មែរ ជាច្រើនពិតជា ចាប់អារម្មណ៍ជាខ្លាំង នឹងរឿងភាគរបស់ហុងកុង ជាពិសេសគឺ ស្ថានីយទូរទស្សន៍ TVB នេះផ្ទាល់តែម្តង ក្នុងនោះ រាល់តួអង្គនីមួយៗ ដំណើរសាច់រឿង ពីមួយភាគទៅមួយភាគ គឺតែងឆ្លុះបញ្ចាំងពីភាពសម្រិតសម្រាំងជាខ្លាំង របស់អ្នកផលិតនិងតួសម្តែង។
ពិតមែនហើយ តារាប្រចាំTVB ម្នាក់ៗគឺត្រូវ បានទទួលស្គាល់យ៉ាងច្បាស់ជា តួសម្តែងដែល ឆ្លងកាត់ការបង្វឹកបង្ហាត់បង្រៀនពីសាលាត្រឹមត្រូវ ម្យ៉ាងទៀត តារានៅស្ថានីយទូរទស្សន៍នេះ ភាគច្រើនមានអាយុ ចាប់ពី៣០ឆ្នាំឡើង តែរូបសម្រស់វិញ មិនសមនឹងអាយុឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះ តារាប្រុសទាំង ៦រូបនេះ ត្រូវបាន មហាជនហុងកុងចាត់ទុក ជាតារាប្រុសដែល មានតម្លៃខ្លួនក្នុងការសម្តែង ខ្ពស់ជាងគេ ក្នុងចំណោម តារាប្រុសផ្សេងទៀតប្រចាំស្ថានីយទូរទស្សន៍ល្បីមួយនេះ។
តើអាចទាញត្រូវទេ ថាតារាប្រុសម្នាក់ណា ដែលមានតម្លៃខ្លួនខ្ពស់ជាងគេ? បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
១.តារាប្រុស Benjamin Yuen
បើទោះ រូបលោក មិនធ្លាប់បានឈ្នះពានរង្វាន់ តារាសម្តែងដែលល្បីជាងគេ ក៏ពិតមែន តែរូបលោក ត្រូវគេដឹងថា ជាតារាសម្តែងដែលមានប្រជាប្រិយភាពម្នាក់ ក្នុងនោះ ប្រាក់ចំណូលប្រចាំឆ្នាំរូបលោក មានចំនួន ៣លានដុល្លារហុងកុង។
២.តារាប្រុស Ruco Chan
តារាប្រុសវ័យ ៤៤ឆ្នាំរូបលោក ក៏មានតម្លៃខ្លួនកើនឡើងជាលំដាប់ ក្រោយឈ្នះពានរង្វាន់ តារាសម្តែងល្បីបំផុត កាលពីឆ្នាម ២០១៦ មក។ មិនតែប៉ុណ្ណោះ រូបលោក ត្រូវបានគេប៉ាន់ស្មានថា មានប្រាក់ចំណូលប្រចាំឆ្នាំ ៥លានដុល្លារហុងកុងផងដែរ។ លើសពីនេះទៅទៀត ថ្មីៗនេះ មានពាក្យចចាមរាមថា រូបលោក បានព្យាយាមដាក់តម្លៃកុងត្រាថ្មី ដែលនឹងបញ្ចប់ទៅក្នុងឆ្នាំនេះ ឲ្យខ្ពស់ជាងមុន ជាហេតុធ្វើឲ្យ រូបលោក បាត់បង់ឱកាសក្នុង ការសម្តែងរឿងភាគចំនួន២ ឯណោះ ហើយទៀតសោត ខាងTVB ក៏ហាក់មិនយល់ស្របនឹងរូបលោកដែរ។
៣. តារាប្រុស Wayne Lai
តារាប្រុស Wayne Lai រូបនេះ មានតម្លៃខ្លួនកើនឡើងជាបន្តបន្ទាប់ ក្រោយពេល រូបលោក បានជាប់ជា តារាសម្តែងដែលល្បីជាងគេ ចំនួន៣ដងរួចមក ដែលក្នុងឆ្នាំ ២០១១ មានពាក្យចចាមរាមថា តម្លៃខ្លួនរបស់រូបលោក ក្នុងការអញ្ជើញចូលរួម ការរៀបចំកម្មវិធីមួយ មានតម្លៃដល់ទៅ ៥សែនដុល្លារហុងកុង ហើយរូបលោក ក៏ត្រូវគេសម្គាល់ ប្រើប្រាស់រថយន្តប្រណីតៗ ចាប់តាំងពីពេលនោះមក ជាមួយគ្នានេះ គេប៉ាន់ស្មានប្រាក់ចំណូលជា អចិន្ត្រៃយ៍ប្រចាំឆ្នាំរបស់តារាប្រុសរូបលោក អាចច្រើនជាង ៥លានដុល្លារហុងកុង។
៤.តារាប្រុស Vincent Wong
ក្នុងចំណាត់ថ្នាក់លំដាប់ទី៣ តារាប្រុស Vincent Wong មានវ័យត្រឹមតែ ៣៨ឆ្នាំ បានឈ្នះពានរង្វាន់ ជាតារាសម្តែងដែលល្បីបំផុតក្នុងឆ្នាំ ២០២០ ហើយថ្មីៗនេះ រូបលោក បានក្លាយជា តារាប្រុសដែល ត្រូវគេប៉ាន់ស្មានទទួលបាន ប្រាក់ខែប្រចាំឆ្នាំ រហូតដល់ទៅ ៦លានដុល្លារហុងកុង។
៥. តារាប្រុស Kenneth Ma
តារាប្រុសវ័យ ៤៧ឆ្នាំរូបនេះ ជាតារាប្រុសដែល ទទួលបានថ្លៃខ្លួនខ្ពស់ជាងគេ លំដាប់ទី២។ រូបលោក ត្រូវបាន អ្នកគាំទ្រដឹងយ៉ាងច្បាស់ថា រូបលោកបានក្លាយជា សិល្បករក្នុងទូរទស្សន៍ TVB ច្រើនឆ្នាំមកហើយ។
មិនតែប៉ុណ្ណោះ ថ្មីៗនេះ រូបលោក ទទួលបានការថតស្ពតពាណិជ្ជកម្ម បន្តកន្ទុយឥតដាច់ លើសពីនេះទៅទៀត ប្រាក់ខែរបស់រូបលោក មានរហូតដល់ទៅ ៨លានដុល្លារហុងកុង ក្នុង១ឆ្នាំ ឯណោះ។
៦.តារាប្រុសMoses Chan
តារាប្រុសវ័យ ៥០ឆ្នាំរូបនេះ មានពាក្យចចាមរាម ថាជា សិល្បករប្រចាំTVB មួយរូបដែល មានតម្លៃខ្លួនខ្ពស់ជាងគេបំផុt ដែលក្នុងកុងត្រា នៅឆ្នាំ២០១៩ ប្រហែលជា ៣០លាន ដុល្លារហុងកុង ទោះបីជា រូបលោក មិនបានធ្វើការសម្តែងយ៉ាងណាក្តី ក៏រូបលោក នៅទទួលបានប្រាក់ថ្លៃខ្លួន ខ្ទង់ពាន់ដុល្លារហុងកុង ក្នុងមួយខែៗដែរ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]