បាត់ដំបង៖ នាពេលថ្មីៗនេះ លោកយាយចំនួន០២នាក់ មានអាយុ ១០៨ ឆ្នាំ នៅឃុំតាគ្រាម បានស្ម័គ្រចិត្តចូលរួមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩។

ដោយឡែក នាព្រឹកថ្ងៃអាទិត្យ ១៤កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២២ខែសីហា ឆ្នាំ២០២១ នៅមណ្ឌលចាក់វ៉ាក់សាំងមណ្ឌលសុខភាពតាគ្រាម មានលោកយាយ០២នាក់ ដែលមានអាយុ ១០៨ ឆ្នាំមកចាក់វាក់សាំងបង្ការជំងឺកូវីដ១៩ មានឈ្មោះដូចខាងក្រោម៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. លោកយាយទី១ មានឈ្មោះ យឿន វិន ភេទ កើតនៅឆ្នាំ១៩១៣ មានអាយុ ១០៨ឆ្នាំ រស់នៅភូមិអូរពងមាន់ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង

២. លោកយាយទី២ មានឈ្មោះ ហង់ អួន កើតនៅឆ្នាំ១៩១៣ មានអាយុ១០៨ឆ្នាំរស់នៅភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង

គួររម្លឹកដែរថា លោកយាយទាំងពីរនាក់ខាងលើ បានស្ម័គ្រចិត្តចូលរួមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី១ រួចរាល់ នៅមណ្ឌលសុខភាព តាគ្រាម៕

សូមចូលទស្សនារូបភាពខាងក្រោម៖

លោកយាយ មានអាយុ ១០៨ ឆ្នាំ
លោកយាយ មានអាយុ ១០៨ ឆ្នាំ
លោកយាយ មានអាយុ ១០៨ ឆ្នាំ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]