បរទេស៖ រហូតមកដល់ពេលនេះ Ariana Grande បានបញ្ចប់ភាពនៅលីវជាផ្លូវការ ហើយថែមទាំងបានរៀបការជាមួយអ្នកជំនួញឈ្មោះ Dalton Gomez អស់រយៈពេល ៣ ខែហើយផងដែរ។ ជាការពិតណាស់ បន្ទាប់ពីទាក់ទងគ្នាបានជាងមួយឆ្នាំតារាចម្រៀងរូបនេះបានសម្រេចចិត្តឡើងរៀបអាពាហ៍ពិពាហ៍នៅអាយុ ២៨ ឆ្នាំនិងធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាខ្លាំង។
ជាមួយគ្នានេះ ថ្មីៗនេះតារាចម្រៀងស្រីតូចច្រឡឹងរូបនេះ បានទាក់ទាញការចាប់អារម្មណ៍អ្នកគាំទ្រជាខ្លាំង នៅពេលដែលនាងបានចែករំលែករូបថតជាច្រើនសន្លឹកជាមួយស្វាមីនៅលើទំព័រផ្ទាល់ខ្លួនរបស់នាង ។ គួរបញ្ជាក់ថា ជីវិតរបស់គូស្វាមីភរិយាថ្មីថ្មោងទាំងពីរនេះបានឆ្លងកាត់មកដោយ សុខសាន្តនិងផ្អែមល្ហែមនៅពេលដែលពួកគេទាំងពីរមានពេលវេលាច្រើនដើម្បីថែរក្សាគ្នានិងចំណាយពេលជាមួយគ្នា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង រូបភាពដែល Ariana Grande ដែលបានបង្ហោះ គឺមើលទៅពិតជាមានក្តីសុខខ្លាំងណាស់ ដោយនាងបានបង្ហាញនូវភាពផ្អែមល្ហែមជាមួយស្វាមីដោយការថើបគ្នាយ៉ាងយ៉ាងរ៉ូមែនទិច មិនតែប៉ុណ្ណោះ នាងថែមទាំងបានបង្ហាញរូបភាពធ្វើម្ហូបដោយខ្លួននាងផងដែរ ដែលរូបភាពទាំងនេះ ធ្វើឱ្យអ្នកគាំទ្រច្រណែនតារាស្រីរូបនេះមិនស្ទើរ៕
សូមទស្សនារូបភាពខាងក្រោម៖
ប្រភព៖ kenh14
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]