ខេត្តសៀមរាប ៖​ នេះបើយោង តាមបញ្ជាក់ពី ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា មន្ទីរពេទ្យខេត្តសៀមរាប នឹងក្លាយជា មណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតធ្ងន់ថ្នាក់តំបន់ភាគខាងជើងបឹងទន្លេសាប នៅពេលខាងមុខនេះ។

ជាមួយគ្នានេះ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលក្នុងឱកាសអញ្ជើញទៅកាន់ខេត្តសៀមរាប នាព្រឹកថ្ងៃទី២២ សីហានេះបានថ្លែងថា បើទោះជាកម្ពុជាកំពុងស្ថិតក្រោមការថយចុះ នៃការឆ្លងជំងឺកូវីដ-១៩ ក្រោយពីទទួលបាននូវលទ្ធផលចាក់វ៉ាកសាំងគ្របដណ្តប់ជិតគ្រប់ផែនការទៅហើយក្តី ក៏ការរៀបចំឲ្យមានមន្ទីរព្យាបាលកូវីដ-១៩ ថ្មីបន្ថែមទៀត សម្រាប់ព្យាបាលអ្នកជម្ងឺកំរឹតធ្ងន់ថ្នាក់តំបន់នៅខេត្តសៀមរាប គឺជាយុទ្ធសាស្រ្តប្រៀបឈ្នះ ត្រៀមបង្ការរបស់សម្ដេចតេជោ ប្រមុខរាជរដ្ឋាភិបាល ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនតែប៉ុណ្ណោះ មន្ទីរព្យាបាលជម្ងឺកូវីដ-១៩ កំរិតធ្ងន់ នេះមាន ចំនួន ៤០០គ្រែ កំពុងដំណើរការរៀបចំជិតរួចរាល់ហើយ។ ឧបករណ៍សម្ភារ:វេជ្ជសាស្រ្ត ដែលត្រូវបំពាក់ ក៏បានដឹកជញ្ជូនមកដល់មន្ទីរព្យាបាលហើយ ។

គួរបញ្ជាក់ផងដែរថា មន្ទីរព្យាបាលជម្ងឺកូវីដ-១៩ កំរឹតធ្ងន់ នេះគឺជាមន្ទីរព្យាបាលខ្នាតស្តង់ដារខ្ពស់សម្រាប់ថ្នាក់តំបន់ ក្នុងនោះអ្នកជម្ងឺកូវីដ-១៩ ដែលត្រូវបញ្ជូនមកទទួលការព្យបាល រួមមានខេត្តសៀមរាប, កំពង់ធំ, ព្រះវិហារ, ឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

ប្រភព ៖ ក្រសួងសុខាភិបាល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]