កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី ២២ ខែសីហា តារាសម្ដែងស្រី Song Hye Kyo ហៅ ហាន់ ជីអ៊ុន បានបង្ហោះរូបភាពមួយនៅលើបណ្តាញសង្គម Instagram ដែលបង្កជាភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងសម្រាប់ហ្វេនៗគ្រប់គ្នា ដោយនៅក្នុងនោះដែរ រូបភាពនោះគឺជា រូបជាងកាត់សក់ លោក Shon Hyung Sun

ជាការពិតណាស់ Shon Hyung Sun បានរួមការងារជាមួយនឹង តារាស្រី Song Hye Kyo អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយតែងតែគាំទ្រតារាស្រីរូបនេះ នៅកន្លែងធ្វើការ ព្រមទាំងលើកទឹកចិត្ត និងយកចិត្តទុកដាក់ចំពោះនាងអស់ពីដួងចិត្ត មិនត្រឹមតែប៉ុណ្ណោះ រាល់ពេលដែល Song Hye Kyo ស្រកទម្ងន់ លោក Shon Hyung Sun តែងតែជាអ្នកដែលបានពោលពាក្យសរសើរ និងលើកទឹកចិត្តនាង នៅក្នុងដំណើរការបង្កើតរូបភាពដ៏ស្រស់ស្អាតជាច្រើន ទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្រោយពីបានឃើញការបង្ហោះ ក៏ដូចជាបានជ្រាបពីស្និទ្ធស្នាលរបស់អ្នកទាំងពីរ ក៏បានធ្វើឲ្យ អ្នកនិយមលេងអ៊ីនធឺណេតជាច្រើន កើតការសង្ស័យថា អ្នកទាំងពីរកំពុងមានទំនាក់ទំនងលើសពីមិត្តភក្តិនិងមិត្តរួមការងារ ផងដែរ ជាពិសេស លោក Shon Hyung Sun គឺជាបុរសដ៏កម្រម្នាក់ក្នុងពេលដែលរូបថតរបស់លោក ត្រូវបានផ្សព្វផ្សាយជាសាធារណៈដោយតារាស្រីរូបនេះ នៅលើទំព័រផ្ទាល់ខ្លួន ថែមទៀតផង៕

ប្រភព៖ Ngoisao.vn

សូមទស្សនារូបភាពខាងក្រោម៖ 

Song Hye Kyo 
Song Hye Kyo 
Song Hye Kyo និង Shon Hyung Sun
រូបភាព លោក Shon Hyung Sun ដែល Song Hye Kyo បានបង្ហោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]