សហរដ្ឋអាមេរិក ៖ បន្ទាប់ពីសម្រាលកូនរួច មើលថែកូនតែម្នាក់ឯងអស់ជាច្រើនខែនោះ ទីបំផុត តារាស្រី អ៊ុន អាលីហ្សា បាននាំកូនស្រីទៅអាមេរិក ដើម្បីជួបស្វាមីក្រោយបែកគ្នាជាច្រើនខែកន្លងមក។

ស្របពេលបានទៅដល់អាមេរិកភ្លាម គេសង្កេតឃើញ អ្នកម៉ាក់សម័យថ្មីរូបនេះ បានថតរូបជុំកូនស្រី និងស្វាមី បង្ហាញពីសេចក្ដីសុខក្នុងគ្រួសារយ៉ាងកក់ក្ដៅតែម្ដង។ ហើយអ្វីដែលកាន់តែចាប់អារម្មណ៍នោះ រាល់រូបភាព នាងតែងតែងបង្ហាញស្នាមញញឹម និងភាពរីករាយជានិច្ច ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះទៅទៀត ថ្មីៗនេះ គ្រាន់តែខួបកំណើតកូនស្រីសោះ តារាស្រីរូបនេះ ទទួលកាដូគាប់ចិត្តធំតែម្តង ជារថយន្តស៊េរីថ្មី Toyota 2021 ស្អាតហើយថែមទាំង ទំនើបទៀតផង ខណៈរូបនាង មិនទាន់ទទួលបាន សិទ្ធិបើកបរផ្លូវការនៅទីនោះ នៅឡើយ ដោយពេលនេះ ជីវិតរូបនាងសែនផូផង់់ណាស់ បានទាំងស្វាមីកំពូលយល់ចិត្ត និងកូនស្រីគួរឲ្យខ្នាញ់ថែមទៀតផង៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  តារាស្រី អ៊ុន អាលីហ្សា
  តារាស្រី អ៊ុន អាលីហ្សា
  តារាស្រី អ៊ុន អាលីហ្សា
  តារាស្រី អ៊ុន អាលីហ្សា
  តារាស្រី អ៊ុន អាលីហ្សា
  តារាស្រី អ៊ុន អាលីហ្សា
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អ៊ុន អាលីហ្សា