ប៉ោយប៉ែត៖ នាពេលថ្មីៗនេះ គ្រូគណិតវិទ្យា​​ ហៀក​ វណ្ណះ​ ដែល​ឆ្លៀតបង្រៀន​សិស្ស​តាមអនឡាញ​ ខណ:ព្យាបាល​ជំងឺ​កូវីដ​១៩​ នៅក្រុងប៉ោយប៉ែតបានជាសះស្បេីយ​និងត្រឡប់ទៅផ្ទះវិញហេីយ​។

ដោយឡែក លោកគ្រូ​បាន​ឱ្យ​ដឹងថា​ គ្រួសារលោកគ្រូបានជាសះស្បើយវិញហើយនិងវិលត្រលប់មកផ្ទះដើម្បីធ្វើចត្តាឡីស័កនៅផ្ទះ១៤ថ្ងៃ​បន្ត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោកគ្រូ​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅជាថ្មីម្ដងទៀតដល់សប្បុរស​ជន​ទាំង​អស់​ដែល​បានយកអាសារក្នុងការឧបត្ថមដល់គ្រួសារលោកគ្រូ​ពេលកំពុងសម្រាកព្យាបាលជំងឺ កូវីដ១៩​។ 

ជាចុងក្រោយ លោកគ្រូ​ ហៀក វណ្ណះ​ ក៍ថ្លែងអំណរគុណនិងកោតសរសើរដល់គ្រូពេទ្យមណ្ឌុលសាលាព្រហ្មនិមិត្ត​ ក្រុងប៉ោយប៉ែត​ដែលយកចិត្តទុកដាក់ព្យាបាលដល់អ្នកជំងឺដោយមិនមានភាពរើសអើង និងបានឧបត្ថមអាហាគ្រប់គ្រាន់ដល់អ្នកជំងឺ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

លោកគ្រូ​ ហៀក វណ្ណះ ក្រោយជាសះស្បើយពីជំងឺកូវីដ១៩
លោកគ្រូ​ ហៀក វណ្ណះ ក្រោយជាសះស្បើយពីជំងឺកូវីដ១៩
លោកគ្រូ​ ហៀក វណ្ណះ ក្រោយជាសះស្បើយពីជំងឺកូវីដ១៩

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]