រាជធានីភ្នំពេញ ៖ ពិតមែនហើយ កញ្ញា ពេជ្រ សុវណ្ណវិជ្ជរ៉ា ជា តារាស្រីធ្លាប់លេចវត្តមាន ក្នុងMV ចម្រៀងលោក កែវ វាសនា ក្នុងបទ«ស្រីក្បត់ចិត្តហ៊ា» ព្រមទាំងត្រូវស្គាល់ថាជា បវរកញ្ញាឯកទេសចរណ៍ឆ្នាំ ២០១៨ ផងដែរ។

ជាមួយគ្នានេះ ក្រោយមិនសូវបញ្ចេញមុខ ក្នុងវិថីសិល្បៈមួយរយៈពេលធំ ពេលនេះ កញ្ញា ធ្វើឲ្យមហាជនខ្មែរ ភ្ញាក់អារម្មណ៍ ក្រោយលេចឮដំណឹងថា កញ្ញាក្លាយជា បេក្ខភាពម្នាក់ ក្នុងចំណោមបេក្ខភាពជាច្រើននាក់ទៀត ដាក់ពាក្យ ក្នុងការប្រកួតសម្រស់ បវរកញ្ញាចក្រវាឡកម្ពុជា Miss Universe 2021។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនតែប៉ុណ្ណោះ កាន់តែចាប់អារម្មណ៍ខ្លាំងឡើង ក្រោយទទួលដំណឹងថា ប្អូនស្រីបង្កើតរបស់តារាស្រីរូបនេះ ក៏បានដាក់ពាក្យប្រកួតសម្រស់ដែរ តែគ្រាន់ ក្នុងកម្មវិធីផ្សេងគ្នា ដោយប្អូនស្រី កញ្ញា ពេជ្រ សុវណ្ណដានី ជាបេក្ខភាពប្រកួតសម្រស់ បវរកញ្ញាឯកកម្ពុជា Miss Cambodia 2021។

បើទោះបីជា អាយុគម្លាតគ្នា២ឆ្នាំក្តី តែសម្រស់អ្នកទាំងពីរ សុទ្ធសឹងតែ គួរឲ្យទាក់ទាញប្រហាក់ប្រហែលគ្នា ម្យ៉ាងម្នាក់ បើក្រឡេកទៅមើលពីកម្ពស់វិញ បងស្រី ១,៦៨ម៉ែត្រ រីឯប្អូនស្រីវិញគឺ ១,៦២ម៉ែត្រ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  កញ្ញា ពេជ្រ សុវណ្ណវិជ្ជរ៉ា
  កញ្ញា ពេជ្រ សុវណ្ណវិជ្ជរ៉ា
  កញ្ញា ពេជ្រ សុវណ្ណវិជ្ជរ៉ា
  កញ្ញា ពេជ្រ សុវណ្ណវិជ្ជរ៉ា
  កញ្ញា ពេជ្រ សុវណ្ណដានី
  កញ្ញា ពេជ្រ សុវណ្ណដានី
  កញ្ញា ពេជ្រ សុវណ្ណដានី
  កញ្ញា ពេជ្រ សុវណ្ណដានី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]