ចិន៖ នាពេលថ្មីៗនេះ តារាស្រី Fan Bingbing ត្រូវអ្នកលេងបណ្ដាញសង្គមជាច្រើន ចាប់បានថា នាងបានទៅភោជនីយដ្ឋានលំដាប់ខ្ពស់មួយកន្លែង អង្គុយជាមួយនឹងជនបរទេសមួយក្រុម ដែលទំនងជា កំពុងតែពិភាក្សាអំពីមុខជំនួញ។

ដោយឡែក នៅក្នុងរូបថតនោះ តារាសម្តែងរូបនេះ បានបង្ហាញពីភាពទន់ភ្លន់ នៅក្នុងការតុបតែងខ្លួនយ៉ាងល្អិតល្អន់ បង្ហាញពីស្បែកសសលោងថែមទៀតផង។ បើយោងតាមសាក្សីបានឲ្យដឹងថា បើទោះបីជា ឈុតសម្លៀកបំពាក់របស់តារាស្រីរូបនេះ លែងជាម៉ូដដ៏ពេញនិយម និងលែងមានភាពស្រស់ស្អាតដូចមុនក្ដី តែក្នុងនោះក៏បានធ្វើឲ្យមនុស្សជាច្រើន កត់សម្គាល់ទៅលើកាបូបរបស់នាង ដែលជាប៊្រេនល្បី ខណៈដែលនាងសុខចិត្តទុកវានៅលើឥដ្ឋ ថែមទៀត។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បណ្ដាអ្នកគាំទ្រជាច្រើន ក៏បានផ្ដល់យោបល់ជូនពរ ព្រមទាំងសង្ឃឹមថា Fan Bingbing នឹងអាចស្តារអាជីពរបស់នាងឡើងវិញផងដែរ។ គួររំលឹកផងដែរថា បន្ទាប់ពីមានរឿងអាស្រូវគេចវេសពន្ធ តារាស្រីរូបនេះ បានព្យាយាមបង្កើតអាជីពការងារ ប៉ុន្តែមិនបានសម្រេច ដោយអស់រយៈពេល ៣ ឆ្នាំមកនេះ នាងបានរកលុយតាមរយៈការផ្សាយផ្ទាល់តាមអនឡាញ លក់គ្រឿងសំអាងនិងគ្រឿងថែរក្សាសម្រស់ ផងដែរ៕ 

ប្រភព៖ Ngoisao.vn

សូមទស្សនារូបភាពខាងក្រោម៖ 

Fan Bingbing 
Fan Bingbing 
Fan Bingbing 
Fan Bingbing បង្ហាញខ្លួននៅក្នុងហាងលំដាប់មួយ
Fan Bingbing បង្ហាញខ្លួននៅក្នុងហាងលំដាប់មួយ
Fan Bingbing បង្ហាញខ្លួននៅក្នុងហាងលំដាប់មួយ
Fan Bingbing បង្ហាញខ្លួននៅក្នុងហាងលំដាប់មួយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]