ភ្នំពេញ៖ កញ្ញា ឈិន មុន្នីនាថ ត្រូវបានគេស្គាល់យ៉ាងច្បាស់ថាជាកូនស្រីបង្កើតរបស់លោក ឈិន កុសល ហើយបច្ចុប្បន្ននាងជាតារាចម្រៀង និងតារាសម្ដែងស្រីវ័យក្មេង ដែលកំពុងមានភាពល្បីល្បាញខ្លាំងក្នុងសង្គមសិល្បៈ។ ដោយសារតែទេពកោសល្យ និងសមត្ថភាពច្រើនផ្នែកយ៉ាងដូច្នេះហើយ ទើបធ្វើឲ្យនាងមានមហាជនស្គាល់ច្រើនបែបនេះ។

យ៉ាងណាមិញ បើងាកទៅមើលការងាររបស់កញ្ញា ឈិន មុន្នីនាថ គេសង្កេតឃើញតារារូបនេះពិតជាមានភាពមមាញឹកនឹងការថតខ្សែភាពយន្ត និងថតស្ពតផ្សាយពាណិជ្ជកម្មស្ទើរតែគ្មានពេលទំនេរទៅហើយ។ ជាមួយគ្នានេះដែរ បើនិយាយដល់សម្លេងវិញ គេដឹងផងដែរថា នាងអាចបកស្រាយនូវបទចម្រៀងបានយ៉ាងពីរោះ មិនថាបទសម័យឬបុរាណឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង ថ្មីៗនេះ កញ្ញា ឈិន មុន្នីនាថ បានធ្វើឲ្យអ្នកគាំទ្រអត់ទ្រាំសរសើរពីសម្លេងនាងស្ទើរតែមិនបាន ខណៈដែលនាងបង្ហោះវីដេអូច្រៀងចម្រៀងរួមគ្នាជាមួយឪពុក ក្នុងបទ «ច័ន្ទចាកមេឃ»។ ក្រោយតារាវ័យក្មេងរូបនេះបង្ហើបសំនៀងច្រៀងរួមគ្នាជាមួយឪពុកនាងរួច ស្ដាប់ទៅពិតជាពីរោះរណ្ដំ និងស៊ីចង្វាក់គ្នាខ្លាំងតែម្ដង។ ក្នុងនោះដែរ ក្រោយស្ដាប់បទចម្រៀងដែលឪពុកកូនពីររូបនេះច្រៀងចប់ មានហ្វេនជាច្រើន បានចូលទៅcomment ថាពេញចិត្តគ្រប់ៗគ្នា ហើយបើនិយាពីចំនួនអ្នកចូលមើលដល់ ១លាននាក់ឯណោះ៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖ 

  កញ្ញា ឈិន មុន្នីនាថ
  កញ្ញា ឈិន មុន្នីនាថ
  កញ្ញា ឈិន មុន្នីនាថ
  កញ្ញា ឈិន មុន្នីនាថ
  កញ្ញា ឈិន មុន្នីនាថ
  កញ្ញា ឈិន មុន្នីនាថ និងឪពុក
 កញ្ញា ឈិន មុន្នីនាថ និងឪពុក
វីដេអូ កញ្ញា ឈិន មុន្នីនាថ ច្រៀងរួមគ្នានិងឪពុក 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឈិន មុន្នីនាថ