បរទេស៖ នៅលើសារពត៌មានបានចុះផ្សាយព្រោងព្រាត ដែលសេដ្ឋីនី Paris Hilton និងគូដណ្តឹងរបស់នាងលោក Carter Reum ទើបតែទិញវីឡាដ៏ស្រស់ស្អាតមួយនៅឆ្នេរ Malibu ក្នុងរដ្ឋកាលីហ្វ័រញ៉ា លើទឹកដីសហរដ្ឋអាមេរិក។
តួយ៉ាង ផ្ទះរមណីយដ្ឋាន Paris Hilton និងCarter មានទំហំជាង ៨០០ ម៉ែត្រការ៉េ ដែលជាកម្មសិទ្ធិរបស់តំបន់វីឡាដែលនៅជាប់គ្នានៅទីក្រុងឆ្នេរសមុទ្រ Malibu នេះតែម្តង ដែលគូស្នេហ៍មួយគូនេះបានទិញផ្ទះជាមួយគ្នា បន្ទាប់ពីភ្ជាប់ពាក្យកាលពីខែកុម្ភៈឆ្នាំនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយោងតាម Pagesix បានឲ្យដឹងថា និងគូដណ្តឹងរបស់នាងបានទិញផ្ទះនេះ កាលពីខែមិថុនា ពីម្ចាស់មុនលោក Tom Pollock អតីតប្រធានក្រុមហ៊ុន Universal Pictures ក្នុងតម្លៃ ៨លានដុល្លារ។
ក្នុងនោះផងដែរ ផ្ទះនៅជាប់មាត់សមុទ្រនេះ មានបន្ទប់ទទួលភ្ញៀវមានការរចនាបែបសាមញ្ញ ប៉ុន្តែមើលទៅឆើតឆាយជាមួយនឹងទីធ្លាបែបចំហរនៃយ៉រ ដែលធ្វើឱ្យឃើញ ទិដ្ឋភាពសមុទ្ររ៉ូមែនទិក អាចធ្វើឲ្យម្ចាស់ផ្ទះ រីករាយនឹងមើលសមុទ្ររាល់ពេលថ្ងៃរះ និងថ្ងៃលិចតែ។
អ្វីដែលចាប់អារម្មណ៍ ផ្ទះមួយនេះ តារាស្រីវ័យ ៤០ឆ្នាំរូបនេះ មិនមានគម្រោងទិញមករស់នៅជាអចិន្រៃយ៍នោះទេ គ្រាន់ពួកគេ ទិញទុកចោលលំហែរកាយ នៅពេលដែលអ្នកទាំងពីរ មានដំណើរកម្សាន្តទៅមាត់សមុទ្រតែប៉ុណ្ណោះ៕
ប្រភព៖ ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]