ចិន៖ នៅរសៀលថ្ងៃទី ២២ ខែសីហា ម្សិលមិញនេះ Zhao Liying  បានបង្ហាញខ្លួននៅស្ថានីយទូរទស្សន៍ Hunan ដើម្បីរៀបចំការថតរឿង «Happy Camp» ជាមួយមិត្តភក្តិស្រីរបស់នាងគឺពិធីករTa Na។ ជាមួយនឹងការបង្ហាញខ្លួននេះផងដែរ តារាស្រីកំពូលសម្រស់រូបនេះ ទទួលបានការសរសើរជាច្រើនពីសំណាក់អ្នកនិយមលេងអ៊ីនធឺណិតចិន។

ទន្ទឹមនឹងការបង្ហាញខ្លួននេះ Zhao Liying ហាក់បង្ហាញអារម្មណ៍ត្រេកអរនិងពោរពេញដោយរស្មីដ៏ស្រស់ស្អាត ដែលសបញ្ជាក់ថា តារាសម្តែងរូបនេះបានទទួលនូវស្មារតីល្អប្រសើរឡើងវិញបន្ទាប់ពីបានប្រកាសលែងលះនាងពី Feng Shaofeng អស់រយៈពេល ៤ ខែ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ បន្ទាប់ពីធ្វើឲ្យអ្នកគាំទ្ររំភើបនឹង សម្រស់របស់ Liying ក៏មានព័ត៌មានលំអិតមួយដែលធ្វើឱ្យមនុស្សម្នាជាច្រើចាប់អារម្មណ៍ទៅនឹងរូបភាពរបស់នាងផងដែរ ។ ដោយតារាសម្តែងរូបនេះ បានបង្ហាញចិញ្ចៀនដ៏ធំដែលពាក់នៅលើម្រាមនាងរបស់នាងនៅពេលលើកដៃស្វាគមន៍ទៅកាន់អ្នកគាំទ្រ។ដោយហេតុនេះ មានហ្វេនបានចោទជាសំនួរដែលនាងនិង Feng Shaofeng បានជួបជុំគ្នាយ៉ាងសម្ងាត់ឬយ៉ាងណា? បន្ទាប់ពីឆ្លងកាត់ផ្លូវដាច់ដោយឡែកពីគ្នា។

ជាក់ស្ដែង កាលពីមុននៅលើបណ្តាញសង្គមមានការបង្ហោះដែលចោទសួរអតីតប្តីប្រពន្ធមួយគូជារឿយៗ ពោលគឺ Paparazzi ធ្លាប់បានថតរូបភាព Zhao Liying បង្ហាញខ្លួននៅឯផ្ទះFeng Shaofeng ទោះបីជាមិនមានរូបថតប្តីប្រពន្ធល្បីនេះលេចមុខជាមួយគ្នាក្នុងស៊ុមតែមួយក៏ដោយ ក៏ Cnet នៅតែមានការសង្ស័យ៕

ប្រភព៖kenh14

សូមទស្សនារូបភាពខាងក្រោម៖

Zhao Liying និង អតីតស្វាមី
Zhao Liying
Zhao Liying
Zhao Liying ត្រូវបានគេប្រទះឃើញជញ្ជៀននៅលើដៃ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]