ថៃ៖ អាចនិយាយបានថា នៅតែមានភាពផ្អែមល្ហែមមិនចេះថមថយ សម្រាប់គូស្វាមីភរិយា តារាប្រុស លោក Ken Theeradetch និង តារាស្រី Noi Busakorn បន្ទាប់ពីសាងគ្រួសារអស់រយៈពេលជាច្រើនឆ្នាំ ព្រមទាំងមានកូនប្រុស ២ នាក់ ដែលកាន់តែធ្វើឲ្យជីវិតក្នុងគ្រួសារមានសុភមង្គលខ្លាំងឡើង។ 

មិនត្រឹមតែប៉ុណ្ណោះ កាលពីថ្មីចុងក្រោយបំផុតនេះ តារាប្រុសស្រីដែលជាគូស្វាមីភរិយានឹងគ្នានេះ បានចូលមកបង្ហាញខ្លួន នៅក្នុងកម្មវិធីដ៏ល្បីមួយ ដើម្បីបង្ហើបពីរឿងរ៉ាវស្នេហារបស់អ្នកទាំងពីរ ដែលមានអាយុខុសគ្នាដល់ទៅ ៧ ឆ្នាំ ព្រមទាំងប្រាប់ពី ការចែចង់គ្នាលើកដំបូង រហូតដល់ថ្ងៃរៀបការរបស់ពួកគេ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង បើទោះបីជាបច្ចុប្បន្ននេះ ប្ដីប្រពន្ធអ្នកទាំងពីរ មើលទៅពិតជាមានភាពល្អូកល្អើនឲ្យមនុស្សគ្រប់គ្នាកាន់តែច្រណែនមែន ប៉ុន្តែ នៅក្នុងនោះ តារាស្រី Noi Busakorn ដែលជាភរិយា របស់ Ken ក៏បានសារភាពថា រូបនាងធ្លាប់បានសុំបែកគ្នាជាមួយនឹង Ken ម្ដងរួចទៅហើយ ដោយសារតែ គម្លាតអាយុពីគ្នា។ ជាពិសេសនោះដែរ នាងក៏បានបន្តទៀតថា ព្រោះតែភាពខុសគ្នានៃអាយុ ដល់ទៅ ៧ ឆ្នាំ នៅពេលនោះ អ្នកទាំងពីរ ត្រូវស្វែងរកស្ថេរភាពនៅក្នុងជីវិត ថែមទៀតផង។

យ៉ាងណាមិញ ចំពោះរឿងរ៉ាវកាលពីមុននេះ តារាប្រុស Ken ស្រាប់តែបានលើកឡើងថា កុំបែកគ្នាព្រោះតែអាយុ ប្រសិនបើវាកើតឡើងមែន គឺសូមត្រឹមដោយសារតែ Ken គឺជាមនុស្សអាក្រក់ ឬធ្វើអ្វីដែល ភរិយារបស់លោក មិនចូលចិត្ត ហើយបើបែកគ្នាដោយសារតែអាយុខុសគ្នានោះវាពិតជាមិនសមហេតុផលនោះទេ។ ម៉្យាងវិញទៀត ដោយសាតែ Ken បាននិយាយបែបនេះជារឿយៗ ទោះអ្នកទាំងពីរអាចរក្សាទំនាក់ទំនងបានមកទល់នឹងសព្វថ្ងៃនេះ ផងដែរ៕ 

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

Ken និង ភរិយា
Ken និង ភរិយា
Ken និង ភរិយា
Ken និង ភរិយា
Ken និង ភរិយា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]