ខេត្តកណ្តាល៖ ពិតជាខ្លោចចិត្តរកពាក្យអ្វីមកថ្លែងគ្មាន ដោយបុរសម្នាក់ សុំលុយពីម្ដាយ យកទៅសងបំណុលគេ តែ សុំមិនបាន បានសម្រចចិត្តដុតផ្ទះចោលខ្ទេច។
សូមជម្រាបថា ចំពោះហេតុការណ៍ដុតផ្ទះនេះ ខាងលើកើតឡើង កាលពីវេលាម៉ោង ១២និង១៥នាទី ថ្ងៃទី២០ ខែសីហា នៅភូមិតាដោលទី១ ឃុំអំពៅព្រៃ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជនរងគ្រោះ ឈ្មោះ យុន ផាត ភេទស្រី អាយុ៦៨ឆ្នាំ មានទីលំនៅភូមិតាដោលទី១ ឃុំអំពៅព្រៃ ស្រុក កណ្តាលស្ទឹង ខេត្តកណ្ដាល មុខរបរកសិករ ត្រូវជាម្តាយរបស់បុរសខាងលើ។ រីឯជនសង្ស័យ ឈ្មោះ សេន ម៉ៅ ភេទប្រុស អាយុ៣២ឆ្នាំ មានមុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិតាដោលទី១ ជាមួយគ្នា។
សាក្សីនៅក្បែរកន្លែងកើតហេតុ បានអោយដឹងថា នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ មុនពេលកើតហេតុ ជនសង្ស័យ ឈ្មោះ សេន ម៉ៅ បានសុំលុយពីម្ដាយបង្កើតរបស់ខ្លួន ដើម្បីយកលុយ ទៅសងបំណុលគេ ប៉ុន្តែម្ដាយមិនឲ្យ កូនប្រុសខឹង ហើយបែរជាគំរាម ម្ដាយ ដុតផ្ទះចោល។ លុះថ្ងៃទី២១ ខែសីហាឆ្នាំ ២០២១ ដោយឃើញម្តាយ មិននៅផ្ទះ ដោយរូបគាត់ទៅធ្វើស្រែចម្ការ ជនសង្ស័យ ក៏បានឆ្លៀតឱកាសឡើងទៅលើផ្ទះ ប្រមូលខោអាវ ក្រណាត់ មុងភួយ ពូក ដាក់គ នៅមាត់ទ្វារ រួចដាក់គន្លឹះទ្វារ ខាងក្នុងជាប់ ដុតផ្ទះ បណ្ដាលឱ្យឆេះ ខូចខាតទាំងស្រុង។ បន្ទាប់ពីធ្វើសកម្មភាពដុតផ្ទះរួច ជនសង្ស័យខាងលើ ក៏បានដាក់មេផាយរត់គេចខ្លួនបាត់ស្រមោលភ្លាមតែម្តង។
រហូតដល់ព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ០៧និង៣០នាទី ជនសង្ស័យខាងលើ ត្រូវបានកម្លាំងប៉ុស្តិ៍ នគរបាល រដ្ឋបាលឃុំអំពៅព្រៃ ចាប់ខ្លួនបាន រួចបញ្ជូនមកកាន់ អធិការដ្ឋាន នគរបាល ស្រុកកណ្តាលស្ទឹង ដើម្បីកសាងសំណុំរឿងអនុវត្តទៅតាមផ្លូវច្បាប់៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]