ភ្នំពេញ៖ ជឿជាក់ថា បងប្អូនប្រាកដជាស្គាល់ច្បាស់ហើយ នូវប្រជាប្រិយភាពរបស់ បវរកញ្ញាល្បីឈ្មោះរបស់ កម្ពុជាគឺ កញ្ញា លីវ ជីលី ដែលទទួលបាមការចាប់អារម្មណ៍ខ្លាំងពីមហាជនគ្រប់ស្រទាប់។ ម្យ៉ាងវិញទៀត នាងជាបវរកញ្ញាទី១ដែលអាចឈានជើងចូលដល់Top20 ក្នុងកម្មវិធី ប្រកួតសម្រស់ Miss Grand Cambodia 2020ផងដែរ។
មិនតែប៉ុណ្ណោះ ក្រោយចប់ការប្រកួត ការគាំទ្ររបស់នាង កាន់តែឡើងខ្ពស់ រហូតធ្វើឲ្យរូបនាង ទទួលបានការងារសិល្បៈ ថតផ្សាយពាណិជ្ជកម្ម ក៏ដូចជាសម្អាងការ ឲ្យ យីហ៊ោល្បីៗជាច្រើន នៅកម្ពុជា និងមានហ្វេនៗកាន់តែច្រើនឡើងៗផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង មិនត្រឹមតែរូបសម្រស់ទេដែលគួរឲ្យចាប់អារម្មណ៍ បើមើលទៅលើរូបរាងវិញ ឃើញថាខ្ពស់ស្រលះ ហើយមានដងខ្លួនស្អាតផងដែរ។ លើសពីនេះទៅទៀត អ្វីដែលពិសេសនោះ ថ្មីៗនេះកញ្ញា លីវ ជីលី បានតុបតែងខ្លួនស្លៀកឈុតបុរាណប្រពៃណីខ្មែរ ពណ៌មាសស្រោបខ្លួន ឡើងចែងចាំង អមនឹងគ្រឿងគ្រឿងអលង្ការពេញខ្លួន មើលទៅសាកសមនឹងនារីខ្មែរ ពិតជាទាក់ទាញខ្លាំងបូករួមជាមួយនឹងកាយវិការយ៉ាងទន់ភ្លន់បែបនេះ ។
មិនតែប៉ុណ្ណោះ ស្ទើរតែគ្រប់ឈុតសម្លៀកបំពាក់ទាំងអស់ដែល លីវ ជីលីបានពាក់ សុទ្ធតែទទួលបានការពេញចិត្ត និងសរសើរពីអ្នកគាំទ្រ ថានាងពិតជាស្អាតតាមបែបធម្មជាតិ ទោះបីជាស្លៀកនូវសម្លៀកបំពាក់បុរាណ ឬក៏សម័យនោះទេ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]