បរទេស៖ រូបភាពប៉ុន្មានសន្លឹក ត្រូវបានគេប្រមាញ់បាន អំពីអតីតគូស្វាមីភរិយាតារាស្រី Kim Kardashian និង តារារ៉េប Kanye West បានប្រទះឃើញ ជួបជុំគ្នា ទៅភោជនីយដ្ឋានមួយកន្លែង ញ៉ាំអាហារថ្ងៃត្រង់ឯកជនជាមួយគ្នានៅទីក្រុង Malibu រដ្ឋ California នៅសប្តាហ៍នេះ។

លើសពីនេះ ក្នុងរូបភាពនោះ ត្រូវបានគេឲ្យដឹងថា អ្នកម៉ាក់កូន ៤រូបនេះ បានចូលទៅក្នុងឡានរបស់អតីតស្វាមីរបស់ខ្លួន ហើយអង្គុយនៅកៅអីខាងក្រោយខណៈ ដែលតារារ៉េបរូបនេះ ជាអ្នកបើកឡាន ដោយក្នុងនោះក៏មានអង្គរក្សជាច្រើនបានឈរយាមនៅជុំវិញដើម្បីការពារពួកគេផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ នេះគឺជាលើកទីមួយហើយដែល Kim  និងអតីតស្វាមីរបស់នាងត្រូវបានគេប្រទះឃើញ នៅជាលក្ខណៈឯកជនចាប់តាំងពីដាក់ពាក្យប្តឹងលែងលះកាលពីដើមឆ្នាំនេះ។ អ្នកគាំទ្រជាច្រើនសង្ឃឹមថាពួកគេនឹងលុបចោលបណ្តឹងលែងលះដើម្បីត្រលប់មកជាមួយគ្នាវិញ ខណៈដែលតារាប្រុសរ៉េបរូបនេះ បានបែកពីមិត្តស្រី បន្ទាប់ពីបានសេធគប់គ្នាក្នុងរយៈពេលខ្លី៕

ប្រភព៖ https://ngoisao.net/

សូមទស្សនារូបភាពខាងក្រោម៖ 

Kim Kardashian និង តារារ៉េប Kanye West 
 តារារ៉េប Kanye West និង Kim Kardashian
រូបថតដែលគេប្រមាញ់បាន
រូបថតដែលគេប្រមាញ់បាន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]