កូរ៉េខាងត្បូង៖ អាចនិយាយបានថា កាលពីជាង ១១ឆ្នាំមុន រាប់ចាប់ពីឆ្នាំ ២០០៧ រហូតដល់ឆ្នាំ ២០១៨ ក្រុមតារាចម្រៀងរបស់កូរ៉េ Girls' Generation (SNSD) គឺជាក្រុមចម្រៀងស្រីប្រចាំផលិតកម្ម SM ដែលមានឥទ្ធិពល និងល្បីល្បាញខ្លាំងបំផុតនៅក្នុងប្រទេសកូរ៉េ និងទ្វីបអាស៊ីទាំងមូល។

យ៉ាងណាមិញ រាប់ចាប់ពីឆ្នាំ ២០១៨ រហូតមកដល់ពេលនេះ វាមានរយៈពេលបីឆ្នាំហើយដែល SNSD មិនមានសកម្មភាពថ្មីៗ និងចេញបទចម្រៀងរួមក្រុមថ្មីៗទៀតចែកជូនហ្វេនៗស្ដាប់។ ក្នុងនោះ​ ក្រោយស្ងាត់ពីក្នុងក្រុម  សមាជិកម្នាក់ៗនៃក្រុមនេះ នៅតែទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងដដែលផងដែរ នៅពេលពួកគេងាកមកដើរផ្លូវរៀងខ្លួន និងខ្លះទៀតក៏ធ្វើជាតារាទោលផងដែរ៕

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចង់ដឹងថា សមាជិក SNSD ម្នាក់ៗ ពេលនេះពួកគេក្លាយជាអ្វីខ្លះ? ទស្សនារូបភាពខាងក្រោម៖

១.Taeyeon

ប្រធានក្រុម Taeyeon គឺជាសមាជិកម្នាក់ក្នុងចំណោមសមាជិកទាំង ៨នាក់ផ្សេងទៀត ដែលមានប្រជាប្រិយភាពខ្លាំងពេលធ្វើជាតារាចម្រៀងទោល។ នាងបានចេញអាល់ប៊ុមចំនួន ៤ និងបទចម្រៀងទោលចំនួន ៩ បទ។ ហើយក៏បានឈ្នះពានរង្វាន់ដ៏ធំមួយនៅក្នុងកម្មវិធី Seoul Music Awards។

Taeyeon

២.Tiffany

បច្ចុប្បន្ននាងលែងមានសកម្មនៅកូរ៉េទៀតហើយ។ តារាចម្រៀងរូបនេះ បានត្រលប់ទៅនៅសហរដ្ឋអាមេរិកវិញ ដើម្បីអភិវឌ្ឍន៍សមត្ថភាពផ្ទាល់ខ្លួន។ ហើយនៅទីនោះ នាងបានចេញបទចម្រៀងទោល Over My Skin និង Lips on Lips។ សមិទ្ធផលទាំងពីរនេះ បាននាំ Tifany ទទួលបានពានរង្វាន់តារាចម្រៀងទោលដ៏ល្អបំផុត នៅក្នុងកម្មវិធីពានរង្វាន់តន្ត្រី iHeart Radio។

Tifany

៣.Hyoyeon

គឺជាសមាជិកម្នាក់ ដែលបានសម្រេចចិត្តផ្លាស់ប្តូរឈ្មោះលើឆាករបស់នាងចេញ ប្ដូរទៅជា DJ Hyo វិញ។ អតីតសមាជិកក្រុម SNSD រូបនេះ បានសហការជាមួយ Loopy និង Soyeon សមាជិកក្រុម G (I-dle) ដើម្បីចេញបទចម្រៀងថ្មីៗជាច្រើន ដូចជាបទ Second ដែលទើបតែបានចេញនៅខែសីហានេះ។

Hyeyeon

៤.Yoona

មុនពេលឈប់មានសកម្មភាពក្នុងក្រុម តារាស្រីរូបនេះបានព្យាយាមប្រឡូកក្នុងវិស័យសម្តែងទាំងមិនមានបទពិសោធន៍សោះ។ តែដោយសារការខិតខំប្រឹងប្រែង Yoona ក៏បានឈ្នះពានរង្វាន់តារាសម្តែងស្រីដែលទទួលបានពានរង្វាន់ Baeksang Arts Awards លើកទី៥៣។ ហើយឆាប់ៗខាងមុខនេះ នាងនឹងលេចមុខសម្ដែងនៅក្នុងរឿងថ្មីៗបន្តទៀតផងដែរ។

Yoona

៥.Sooyoung

ក៏ដូច Yoona ដែរ។ ដោយនាងបានងាកមកក្នុងវិស័យសម្ដែងក្នុងផលិតកម្មធំៗដូចគ្នា។ ហើយកាលពីខែកុម្ភៈ Sooyoung ក៏បានបង្ហាញខ្លួនក្នុងរឿង New Year Blues ។

Sooyoung

៦.Yuri

នាងក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងផងដែរ នៅពេលសម្តែងជាតួឯកក្នុងរឿង Break Up Probation, A Week and Bossam: Steal the Fate ជាដើម ។ 

Yuri

៨.Seo Hyun

សមាជិកក្មេងជាងគេរបស់ SNSD រូបនេះ ទទួលបានការសរសើរជាច្រើនពីទស្សនិកជន នៅពេលនាងបានចូលរួមសម្ដែងក្នុងរឿង Private Lives ។ ហើយក្នុងពេលឆាប់ៗខាងមុខនេះ Seo Hyun ត្រូវបានគេរំពឹងថា នឹងដើរតួសំខាន់នៅក្នុង រឿង Jinx's Lover ដែលជាខ្សែភាពយន្តដែលបង្កើតចេញពី webtoon ដែលមានឈ្មោះដូចគ្នា។

Seo Hyun

៩.Sunny

សមាជិករូបនេះ នៅតែបន្តអាជីពក្នុងសិល្បៈដដែល ប៉ុន្តែនាងមិនច្រៀង ហើយក៏មិនសម្ដែងដូចសមាជិកដទៃដែរ នាងបែរជាមកធ្វើពិធីការិនីក្នុងកម្មវិធីកម្សាន្តជាច្រើន។ បច្ចុប្បន្ននាងកំពុងដំណើរការកម្មវិធី Idea Panda និង Legendary Trainee ជាដើម។

Sunny

៩.Jessica Jung

អតីតសមាជិកក្រុម SNSD រូបនេះ ត្រូវបានគេចាត់ទុកថា ជាសមាជិកដែលមានទ្រព្យសម្បត្ដិច្រើន ទោះបីនាងលែងសកម្មក្នុងការសិល្បៈក៏ដោយ។ ក្រោយចាកចេញពីក្រុមតាំងពីឆ្នាំ ២០១៤ Jessica បានចំណាយពេលរបស់នាងផ្តោតលើអាជីវកម្មម៉ូត។ ហើយពេលនេះ នាងមានម៉ាកយីហោផ្ទាល់ខ្លួន ដែលមានឈ្មោះថា Blanc & Eclare។ 

Jessica Jung

ប្រភព៖ Zing News

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]