បរទេស៖ មួយរយៈចុងក្រោយមកនេះ តារាចម្រៀងប្រុស លោក Justin Bieber ហាក់ត្រូវបានមនុស្សជាច្រើនធ្វើការរិះគន់មិនឈប់ឈរជាមួយនឹងរូបរាង ជាពិសេស ស្ទាយ៍តែងខ្លួនរបស់តារាប្រុសរូបនេះ ខណៈពេលបង្ហាញខ្លួននៅតាមទីសាធារណៈម្ដងៗ ថែមទៀតផង។

ជាក់ស្ដែង កាលពីថ្មីៗនេះ រូបភាពជាច្រើនសន្លឹក របស់ Justin ត្រូវបានចែកចាយពាសពេញបណ្ដាញសង្គម ដែលបង្កភាពភ្ញាក់ផ្អើលសាជាថ្មីចំពោះអ្នកលេងអ៊ីនធើណេតជាច្រើនដែលតែងតែធ្វើការតាមដាន ដោយនៅក្នុងនោះ តារាចម្រៀងប្រុសរូបនេះ បានតែងខ្លួនដោយស្លៀកខោខ្មៅ និងអាវដៃខ្លីបែបរលុង អង្គុយនៅលើកៅអី ខណៈកំពុងកាន់រទេះទារក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលសំខាន់នោះ ក្រោយពីរូបថតខាងលើនេះបានបង្ហាញលើបណ្ដាញសង្គមភ្លាមៗ វាក៏ក្លាយជាប្រធានបទដ៏ក្ដៅ ដែលបានធ្វើឲ្យអ្នកទស្សនាជាច្រើនធ្វើការពិភាក្សា ក្នុងពេលដែលមនុស្សមួយចំនួន បានបញ្ចេញមតិយោបល់ថា ស្ទាយ៍តែងខ្លួនរបស់​ Justin បែបនេះ មើលទៅ គឺដូចជា អ្នកសុំទាន ថែមទៀតផង។ 

យ៉ាងណាមិញ ជាមួយនឹងរូបភាពទាំងនោះ Justin មិនបានបង្ហាញខ្លួនតែម្នាក់ឯងនោះទេ ប៉ុន្តែនៅក្នុងនោះដែរ ក៏បានអមដំណើរជាមួយនឹង Hailey ដែលជាភរិយារបស់ខ្លួន ដោយអ្នកទាំងពីរ បាននាំក្មួយស្រីរបស់ Hailey ទៅដើរលេង ផងដែរ៕ 

ប្រភព៖ Ngoisao.vn

សូមទស្សនារូបភាពខាងក្រោម៖ 

Justin 
Justin 
Justin 
Justin និង ភរិយា 
Justin និង ភរិយា 
Justin និង ភរិយា 
រូប Justin ដែលត្រូវគេនិយាយថា ដូចអ្នកសុំទាន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]