ភ្នំពេញ៖ បើនិយាយពីទឹកចិត្តដ៏ប្រពៃនៃកិច្ចការមនុស្សធម៌ក្នុងការប្រយុទ្ធប្រឆាំងកូវីដ-១៩ ចាប់តាំងពីមានការរីកដាលមេរោគឆ្លងចូលប្រទេសកម្ពុជាមកដល់ពេលបច្ចុប្បន្ន អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវ ឈឿន ស្រីម៉ាច បានឧបត្ថម្ភថវិកា និងគ្រឿងឧបភោគបរិភោគមិនក្រោម ១០លានដុល្លារនោះទេ ជូនដល់ប្រមុខរាជរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងនៅតាមបណ្តាលក្រសួងស្ថាប័ន សមាគម និងប្រជាពលរដ្ឋ ដើម្បីទប់ស្កាត់កូវីដ-១៩។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែងកាលពីថ្ងៃទី២៣ សីហា ម្សិលមិញនេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន បុរី ឡេង ណាវ៉ាត្រា និងលោកជំទាវ ឈឿន ស្រីម៉ាច បានបរិច្ចាគទ្រព្យធនជាថវិកាចំនួន ១.០០០ លានរៀល ជូនដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ (TYDA) ដើម្បីចូលរួមចំណែកដល់សកម្មភាពប្រយុទ្ធប្រឆាំងកូវីដ-១៩ ខណៈដែលក្រុមគ្រូពេទ្យ TYDA ដែលមានឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ្រ ច័ន្ទមុនី កំពុងដឹកនាំ និងលះបង់កម្លាំងកាយស្រស់ ឈាមស្រស់ និងទឹកចិត្តបរិសទ្ធក្នុងការជួយព្យាបាលជំងឺកូវីដ និងបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋ មន្រ្តីរាជការ មន្រ្តីការទូត ដោយមិនខ្លាចនឿយហត់ក្នុងបុព្វហេតុដើម្បីសុខភាពប្រជាជន។
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា មានប្រសាសន៍ថា៖
ការប្រកាសចូលរួមផ្តល់ថវិកា និងគ្រឿងឧបភោគបរិភោគនាពេលនេះ គឺជាសកម្មភាពមនុស្សធម៌មួយបង្ហាញពីការចូលរួមចំណែកយ៉ាងធំមហិមារជាមួយរាជរដ្ឋាភិបាល និងជាកាយវិការប្រកបដោយវីរៈភាពទុកជាគំរូសម្រាប់ជនជំនាន់ក្រោយ។
កន្លងមកអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានពោលពាក្យពេចន៍ដ៏ចាក់ដោតថា៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល news@khmerload.com
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក chlatjobs@gmail.com