រាជធានីភ្នំពេញ ៖ ពិតមែនហើយ កាលពីម្សិលមិញនេះ ក្រុមការងាររៀបចំកម្មវិធី កញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជា Miss Grand Cambodia 2021 បានបញ្ចេញ Icon មកុដសម្រាប់ម្ចាស់ជ័យលាភី ដែលក្នុងនោះ មហាជន កាន់តែភ្ញាក់ផ្អើល ក្រោយដឹងតម្លៃមកុដ មានរហូតដល់ទៅ ៣ម៉ឺន៥ពាន់ដុល្លារឯណោះ ដែលនេះ អាចចាត់ទុកថា ជាមកុដដែល មានតម្លៃថ្លៃជាងគេហើយ ក្នុងការប្រកួតសម្រស់ក្នុងស្រុក។
យ៉ាងណាមិញ ទើបតែបង្ហាញដំណឹងនេះ មិនទាន់បានប៉ុន្មានផង ស្រាប់តែលេចឮដំណឹង លើបណ្តាញសង្គម IG ពីបុរសជនជាតិថៃមួយរូបឈ្មោះ Chawalit ដែលបានអះអាងយ៉ាងច្បាស់ ដោយបានបង្ហោះស្នាដៃការច្នៃមកុដរបស់ខ្លួន ស្ទើរជារៀងរាល់ថ្ងៃ ដោយក្នុងនោះ ហ្វេនៗនៃការប្រកួតសម្រស់នៅកម្ពុជា បានរកឃើញ Icon មកុដគម្រោងឆ្នាំនេះ ដូចបេះបិទនឹងស្នាដៃរូបលោក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះ បុរសរូបនោះ បានចេញប្រកាសក្តែងៗថា នេះជាស្នាដៃរបស់ខ្លួន សម្រាប់អតិថិជនថៃ របស់ខ្លួន មិនមែនសម្រាប់បវរកញ្ញា Miss Grand អ្វីឡើយ ទៀតសោត រូបលោកក៏បញ្ជាក់ផងដែរថា រូបលោកជា ជនជាតិថៃ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]