បន្ទាយមានជ័យ៖ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានសម្រេចបិទខ្ទប់ផ្សារចក្រី ដែលស្ថិតនៅភូមិចក្រី ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ដែលជាទីតាំងមានការពាក់ព័ន្ធ នឹងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។
ការបិទខ្ទប់ផ្សារចក្រីនេះ នឹងធ្វើឡើងរយៈពេលមួយសប្តាហ៍ ក្រោយពីអាជ្ញាធរខេត្តបន្ទាយមានជ័យ បានរកឃើញមានពាក់ព័ន្ធជាមួយអ្នកវិជ្ជមានកូវីដ១៩ ។ គួរបញ្ជាក់ផងដែរថា ការបិទខ្ទប់ផ្សារខាងលើ នឹងត្រូវប្រព្រឹត្តិ គិតចាប់ពីថ្ងៃទី២៤ ខែសីហា ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ ដើម្បីធានាប្រសិទ្ធភាពនៃគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍២០ កុម្ភៈ នៅក្នុងភូមិសាស្ត្រដែលត្រូវបិទខ្ទប់ និងទប់ស្កាត់ជំងឺនេះ មិនឱ្យឆ្លងរាលដាលទៅកាន់តំបន់ផ្សេងទៀត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសូមជម្រាបថា គិតត្រឹមថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ បន្តរកឃើញករណីវិជ្ជមានកូវីដ១៩ ថ្មីចំនួន ១៩៩ នាក់ និងមានជាអ្នកសះស្បើយចំនួន ១០៥ នាក់៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]