ភ្នំពេញ៖ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ ២០២១ ធនាគារ ហ្វីលីព ដែលជាធនាគារពាណិជ្ជដែលមានសាខាច្រើនជាងគេមួយនៅកម្ពុជា បានប្រកាសជាផ្លូវការ អំពីការសម្ពោធសាខាបម្រើសេវាធនាគារពេញលេញចំនួនពីរបន្ថែមទៀត។ សាខាទាំងពីរនោះរួមមាន សាខាច្បារអំពៅ ស្ថិតនៅ អគារលេខ ៥៧១ និង ៥៧២ ផ្លូវជាតិលេខ១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និង សាខា ព្រែកតាមាក់ ស្ថិតនៅលើផ្លូវជាតិលេខ៨ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបន្ទាប់ពីការរួមបញ្ចូលគ្នាកាលពីដើមឆ្នាំ២០២០ សាខាទាំងពីរខាងលើត្រូវបានបើកបម្រើសេវាធនាគារពេញលេញ បន្ទាប់ពីសាខាមានជ័យ សាខាទួលគោក និងសាខាបឹងកេងកង។ សាខាច្បារអំពៅ និង សាខា ព្រែកតាមាក់ ត្រូវបានរចនាជាថ្មី ទាំងរូបរាងអាគារ កន្លែងរង់ចាំ និងបញ្ជរសម្រាប់បម្រើអតិថិជន ប្រកបដោយផាសុកភាព និងភាពងាយស្រួល ។ បុគ្គលិករបស់សាខាពោរពេញដោយជំនាញវិជ្ជាជីវៈ និងការយកចិត្តទុកដាក់ជានិច្ចក្នុងការស្វាគមន៍ និងឆ្លើយតបរាល់ចម្ងល់ពាក់ព័ន្ធនឹងផលិតផល ឬសេវានានារបស់ធនាគារ។
លោក ចាន់ ម៉ាច អគ្គនាយកធនាគារ ហ្វីលីព មានប្រសាសន៍ថា៖
លោកអគ្គនាយកបានបន្ថែមថា៖
ដើម្បីជាកាដូក្នុងឱកាសពិធីសម្ពោធ សាខាទាំងពីរនេះ ធនាគារ ហ្វីលីព បានរៀបចំការផ្តល់ជូនជាពិសេសសម្រាប់អតិថិជន ក្នុងទិសដៅឲ្យអតិថិជនក្នុងតំបន់ចាប់ផ្តើមប្រើប្រាស់ និងបង្កើនការប្រើប្រាស់ផលិតផលនិងសេវាកម្មរបស់ធនាគារ ហ្វីលីព។ ប្រូម៉ូសិននោះផ្តល់ជូនទាំងអតិថិជន សន្សំ និង កម្ចី ទាំងក្រុមហ៊ុន សហគ្រាស និង ឯកត្តជន៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]