ភ្នំពេញ៖ ធនាគារ ABA ប្រកាសថា Xero ដែលជាកម្មវិធីគណនេយ្យនៅលើអ៊ីនធឺណិតដ៏ពេញនិយម ឥឡូវនេះបានភ្ជាប់ជាមួយប្រព័ន្ធសេវាធនាគារអនឡាញ ABA សម្រាប់អាជីវកម្ម (IBB) ដែលជាផ្នែកមួយនៃការបន្តអភិវឌ្ឍន៍បណ្តាញសេវាធនាគារឌីជីថលរបស់ធនាគារ។
ឥឡូវនេះម្ចាស់អាជីវកម្មអាចភ្ជាប់គណនី Xero ជាមួយនឹងគណនីក្រុមហ៊ុន ABA របស់ខ្លួន និងអនុវត្តនូវមុខងារកត់ត្រាបញ្ជី។ ដោយសារការភ្ជាប់ប្រព័ន្ធនេះ អ្នកប្រើប្រាស់កម្មវិធី Xero អាចទទួលបាននូវអត្ថប្រយោជន៍ដូចខាងក្រោម៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
· ទាញយកប្រតិបត្តិការពីគណនីក្រុមហ៊ុន ABA ចូលទៅក្នុងកម្មវិធី Xero
ដើម្បីធ្វើការផ្ទៀងផ្ទាត់តាមពេលវេលាជាក់ស្តែង។
· ចំណេញពេល និងកាត់បន្ថយកំហុសឆ្គងដោយមិនបាច់ត្រូវបញ្ចូលទិន្នន័យដោយដៃ។
· បែងចែកប្រតិបត្តិការឥណទាន ឬឥណពន្ធ ជាចំណូល ឬចំណាយ ដោយស្វ័យប្រវត្តិ។
· ទទួលបានទិន្នន័យហិរញ្ញវត្ថុបច្ចុប្បន្នភាព
ដោយសារការភ្ជាប់ប្រព័ន្ធសេវាធនាគារអនឡាញសម្រាប់អាជីវកម្ម (IBB) និងកម្មវិធី
Xero ធ្វើសមកាលកម្មជាប្រចាំ។
ការភ្ជាប់ប្រព័ន្ធនេះជួយឲ្យអ្នកប្រើប្រាស់សេវាធនាគារអនឡាញសម្រាប់អាជីវកម្ម (IBB) ចំណេញពេល ដោយធ្វើឲ្យងាយស្រួលនូវការងារបញ្ជីគណនេយ្យបញ្ចូលដោយដៃ ដូច្នេះពួកគេមានពេល និងកម្លាំងបន្ថែមសម្រាប់កំណើនអាជីវកម្មរបស់ខ្លួន។
ដើម្បីដឹងបន្ថែមសូមចូលទៅកាន់ទំព័រ [ភ្ជាប់ប្រព័ន្ធគណនេយ្យ Xero] នៅលើវិបសាយរបស់យើងខ្ញុំ។
ប្រសិនបើអ្នកមិនទាន់ប្រើសេវាធនាគារអនឡាញ ABA សម្រាប់អាជីវកម្មរបស់អ្នក និងចង់ដឹងបន្ថែមអំពីផលិតផលនេះ សូមទាក់ទងក្រុមការងារ (IBB) របស់ធនាគារតាមរយៈអ៊ីមែល [email protected] ឬទូរស័ព្ទមកផ្នែកទំនាក់ទំនងអតិថិជនរបស់ ABA តាមលេខ 023 925 333៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]