បរទេស៖ នៅថ្ងៃទី ២៣ ខែសីហាយោងតាមសារព័ត៌មាន Daily Mail កំពូលតារាសម្តែងប្រុសដ៏ល្បី Tom Cruise បានធ្វើឱ្យទស្សនិកជនភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីតារាសម្តែងរូបនេះ បានខ្ចីទីធ្លារក្រោយផ្ទះរបស់គ្រួសារលោក ក្នុងប្រទេសអង់គ្លេសដើម្បីធ្វើការចុះចតឧទ្ធម្ភាគចក្រ។

តួយ៉ាង ក្រុមគ្រួសាររបស់តារាសម្តែងវ័យ ៥៩ឆ្នាំរូបនេះ បានស្វាគមន៍យ៉ាងកក់ក្តៅ ការមកដល់របស់តារាហូលីវូដរូបនេះ ដោយបានដឹងថា Tom Cruise បានទាក់ទងក្រុមគ្រួសាររបស់លោក ហើយបាននិយាយថា ចង់ខ្ចីពីក្រោយផ្ទះដើម្បីចុះចតឧទ្ធម្ភាគចក្រឯកជនដោយសារតែការបិទព្រលានយន្តហោះ Coventry បណ្តោះអាសន្ន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះ នៅក្នុងរបាយការណ៍បានបន្តទៀតថា ម្ចាស់ដីពិតជាមានសេចក្តីសប្បាយចិត្តជាខ្លាំង និងមានការភ្ញាក់ផ្អើលខ្លាំងផងដែរ។ ដើម្បីតបស្នងសងគុណវិញ លោក Tom Cruise បានថតរូបជាមួយគ្រួសាររបស់លោកហើយផ្តល់ឱ្យនូវដំណើរកម្សាន្តតាមអាកាសដោយឥតគិតថ្លៃទៀតផង៕

ប្រភព៖ Daily Mail

សូមទស្សនារូបភាពខាងក្រោម៖

Tom Cruise 
Tom Cruise និងបងប្អូនរបស់លោក
Tom Cruise 
ឧទ្ធម្ភាគចក្ររបស់ Tom Cruise

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]