កូរ៉េខាងត្បូង៖ យោងតាមគេហទំព័រ Koreaboo អ្នកគាំទ្រនៅប្រទេសកូរ៉េក៏ដូចជាអ្នកគាំទ្រក្រៅស្រុកមិនត្រឹមតែចង់ឃើញអាយដល IU របស់ខ្លួនទេ ពួកគេតែងតែចង់ឃើញពីសម្មភាពរវាងអង្គរក្សនិងIUទៀតផង។

ជាមួយគ្នានេះដែរ ក្នុងកំឡុងពេលសំភាសន៍ជាមួយ AYO អង្គរក្សអាជីព Kpop ពីររូបគឺ Jeong Seung Min និង Yang Tae II បានចែករំលែករឿងគួរឱ្យចាប់អារម្មណ៍មួយចំនួនអំពីការងារដែលពួកគេកំពុងធ្វើ។ នៅពេលនិយាយដល់IUអ្នកទាំងពីរបានបង្ហាញថា នាងនិងអង្គរក្សរបស់នាងគឺលោក Parkបានធ្វើការជាមួយគ្នាអស់រយៈពេលជាច្រើនឆ្នាំហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនតែប៉ុណ្ណោះ អង្គរក្ស Jeong Seung Min បាននិយាយថាទំនាក់ទំនងយូរអង្វែងរវាងលោក Park ជួយឱ្យពួកគេមានអារម្មណ៍សុខសុវត្ថិភាពគ្រប់ពេលនៅក្បែរគ្នា។ ដោយសារតែអ្នកទាំងពីរធ្វើការនិងមានទំនាក់ទំនងជាមួយគ្នាយូរមកហើយ IU អាចស្និទ្ធស្នាលជាមួយអង្គរក្សរបស់នាងបាន។

ក្នុងនោះផងដែរ ទង្វើរបស់លោកPark ទៅកាន់ IU បានធ្វើឲ្យអ្នកគ្រប់គ្នាកោតសរសើរយ៉ាងខ្លាំង ដោយក្តីស្មោះត្រង់រវាងលោកនិង IU មិនត្រឹមតែជាអង្គរក្សការពារនោះទេ តែគ្រប់ពេលគេសង្គេតឃើញថា លោកPark មើលថែយកចិត្តទុកដាក់លើ IU ប្រៀបដូចជាឪពុកនិងកូនអញ្ចឹង។ លើសពីនេះ ក្រៅពីធ្វើការជាអង្គរក្លោកPark ក៏មានពេលកម្សាន្តជាមួយតារាចម្រៀងស្រីរូបនេះផងដែរ។ ទន្ទឹមនឹងនេះ បន្ទាប់ពីបានឃើញដូច្នេះអ្នកគាំទ្រជាច្រើនរីករាយដែលឃើញ មានអ្នកការពារមើលថែ IU បែបនេះ៕

សូមទស្សនារូបភាពខាងក្រោម៖

 IU
 IU
 IU និង អង្គរក្ស
 IU និង អង្គរក្ស
 IU និង អង្គរក្ស
 IU និង អង្គរក្ស
 IU និង អង្គរក្ស
 IU និង អង្គរក្ស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]